ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារឱ្យប្រទេសដៃគូអភិវឌ្ឍបញ្ឈប់លូកដៃជ្រៀតជ្រែកកម្ពុជា ក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានថ្លែងផ្ញើសារដល់ប្រទេសមួយចំនួនដែលជាដៃគូអភិវឌ្ឍន៍ឱ្យបញ្ឈប់ការលូកដៃចូលជ្រៀតជ្រែកកម្ពុជាតាមរយៈការប្រើប្រាស់ជំនួយ ក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ដើម្បីបង្ករអស្ថិរភាពនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន លើកឡើងនៅក្នុងពិធីរៀបចំមហាសន្និបាតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាលើកទី៦ ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣។
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាក៏បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំរណសិរ្យគ្រប់ជាន់ថ្នាក់ ត្រូវបន្តចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ជាមួយនឹងការការពារឯករាជ្យ អធិបតេយ្យ និងបូរភាពទឹកដី។
«ត្រូវប្ដេជ្ញាការពារឱ្យគង់វង្សឋិតស្ថេរជានិរន្តរ៍នូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្ក និងការពារអង្គព្រះមហាក្សត្រជាទីសក្ការដើម្បីព្រះអង្គគង់ប្រថាប់ជាម្លប់ និងភាពសុខសានសម្រាប់ប្រជាជនកម្ពុជា»។ សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់បន្ថែម។
សម្ដេចតេជោបានបានលើកឡើងថា នៅលើពិភពលោកបច្ចុប្បន្ន សង្គ្រាមកំពុងផ្ទុះឡើងនៅច្រើនទីកន្លែង សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន និងសភាពការណ៍ថ្មីៗរវាងក្រុមហាម៉ាស-អ៊ីស្រាអែលបានផ្ដល់មេរៀនឱ្យយើងថា សូមកុំចាំបាត់សន្តិភាព បានស្វែងរកសន្តិភាព ការប៉ុនប៉ងបង្ករអស្ថិរភាពនៅក្នុងប្រទេសយើងនៅតែមានតាមរយៈបដិវត្តពណ៌។
សម្តេចតេជោ ហ៊ុន សែនលើកឡើងថា៖ «ខ្ញុំក៏សូមបញ្ជូនសារពីទីនេះ ទៅកាន់ដៃគូអភិវឌ្ឍរបស់យើង សូមមេត្តាបញ្ឈប់នូវការជ្រៀតជ្រែក តាមរយៈការប្រើប្រាស់ជំនួយរបស់ខ្លួនក្រោមហេតុផលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ដើម្បីបង្កអស្ថិរភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
ជាមួយគ្នានោះសម្ដេចក៏អំពាវនាវចំពោះភាគីពាក់ព័ន្ធទាំងអស់ក្នុងការស្វែងរកនូវការសន្ទនាបទឈប់បាញ់បង្កើតឡើងនូវតំបន់ហ្គាសា ដែលទីនោះ បើគិតជាទឹកដីទំហំនៃការកាប់សម្លាប់ដ៍តូច នៅតំបន់ហ្គាសា គឺមានចំនួនច្រើន ច្រើនជាងកម្ពុជាដែលស្លាប់ប្រជាជាជនជាង ៣ លាននាក់ តែកម្ពុជាមានទំហំទឹកដីធំរហូត ១៨១ ពាន់ ៣៥ គីឡូម៉ែត្រការ៉េ ប៉ុន្តែនៅហ្គាសាទំហំតូចតែចំនួនមនុស្សស្លាប់គិតជាម៉ែត្រការ៉េគឺមានច្រើនពេកហើយ ប្រសិនបើគ្មានការឈប់បាញ់ណាមួយទេ ទីនោះនឹងក្លាយទៅជាវាលពិឃាតដែលមនុស្សទាំងឡាយមិនធ្លាប់ឃើញប្រវត្តិនៃការកាប់សម្លាប់បែបនេះទេ៕
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា៧ ម៉ោង ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?