ព័ត៌មានជាតិ
អភិបាលខេត្តជាំងស៊ូ៖ ខេត្តព្រះសីហនុ ជាច្រកសំខាន់សម្រាប់កម្ពុជា បើកចំហរទៅពិភពខាងក្រៅ
លោក ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន មានប្រសាសន៍ថា ខេត្តព្រះសីហនុជាច្រកដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបើកចំហរទៅកាន់ពិភពខាងក្រៅ។ ការលើកឡើងនេះ ធ្វើឡើងខណៈ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក ស៊ី ឃុនលីន បានបញ្ជាក់ថាសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងមិត្តភាពជាប្រពៃណីយ៉ាងជ្រាលជ្រៅ ហើយការឯកភាពដ៏សំខាន់ដែលសម្រេចបានដោយមេដឹកនាំនៃប្រទេសទាំងពីរ បានចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ។
លោក ស៊ី ឃុនលីន មានប្រសាសន៍ថា ខេត្តព្រះសីហនុជាច្រកដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបើកចំហរទៅកាន់ពិភពខាងក្រៅ ហើយខេត្តព្រះសីហនុ គឺជាខេត្តមិត្តភាពរបស់ខេត្តជំាងស៊ូ និងជាដៃគូដ៏សំខាន់សម្រាប់ខេត្តជំាងស៊ូ ក្នុងការចូលរួមក្នុងការកសាងរួមគ្នានៃ “ខ្សែក្រវាត់ និងផ្លូវ” ហើយកិច្ចសហប្រតិបត្តិការរវាងខេត្តទាំងពីរសម្រេចបានលទ្ធផលជាផ្លែផ្កា និងបន្តខ្លាំងក្លាតទៅមុខទៀត។
លោក ស៊ី ឃុនលីន បានបញ្ជាក់ថា ខេត្តជាំងស៊ូ មានឆន្ទៈក្នុងការបន្តធ្វើការរួមគ្នា ដើម្បីអនុវត្តជាក់ស្តែងនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ បន្តពង្រីកការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពង្រឹង និងពង្រីកការផ្លាស់ប្តូរវប្បធម៌ រួមគ្នាលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ នៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យសម្រេចបាននូវសមិទ្ធផលផ្លែផ្កាកម្រិតខ្ពស់បន្ថែមទៀត កិច្ចសហប្រតិបត្តិទ្វេភាគីដើម្បីផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះ រួមចំណែកក្នុងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងប្រទេសទាំងពីរ។
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណដល់ លោក ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ សម្រាប់ការគាំទ្រដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុកន្លងមក ជាពិសេសគាំទ្រដល់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។ លោកមានប្រសាសន៍ថា ខេត្តព្រះសីហនុ គឺជាចំណុចសំខាន់នៃ “គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ” ហើយការសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំងពីថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ហើយបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជា។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សង្ឃឹមថា ខេត្តទាំងពីរនឹងសហការគ្នាយ៉ាងជិតស្និទ្ធលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងមនុស្សធម៌ ហើយសហគ្រាសខេត្តជាំងស៊ូ កាន់តែច្រើននឹងមកបណ្តាក់ទុននៅខេត្តព្រះសីហនុ ដើម្បីសម្រេចបាននូវវិបុលភាពរួម និងផ្តល់ប្រយោជន៍ដល់ប្រជាជន នៃខេត្តទាំងពីរ។
ក្នុងឱកាសនោះ លោក គួច ចំរើន បានស្នើ លោក ស៊ី ឃុនលីន អភិបាលខេត្តជាំងស៊ូ ជួយគាំទ្រការបើកដំណើរការនូវការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី មកខេត្តព្រះសីហនុឡើងវិញ បន្ទាប់ពីខកខានមួយរយៈពេល ដោយសារកូវីដ និងជួយជំរុញអ្នកវិនិយោគទុនខេត្តជាំងស៊ូ មកបណ្តាក់ទុន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យបានកាន់តែច្រើនថែមទៀត។
លោក ស៊ី ឃុនលីន បានទទួលយក និងគាំទ្រសំណើរបស់ លោក គួច ចំរើន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការខេត្តក្រុងបងប្អូន ខេត្តព្រះសីហនុ-ជាំងស៊ូ និងក្រុងព្រះសីហនុ-អ៊ូស៊ី លើវិស័យសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងវប្បធម៌។
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ