Connect with us

ព័ត៌មានជាតិ

ការសម្តែងគុនល្បុក្កតោ ក្នុងមហោស្រពភាពយន្តអាសុីពិភពលោក ទទួលបានស្ងើចសរសើរ មានអ្នកសួរនាំច្រើន

បានផុស

នៅ

គួរជាទីមោទនៈណាស់ នៅពេលដែលទទួលបានឱកាស តំណាងក្បាច់គុនល្បុក្កតោខ្មែរ ឡើងសម្តែងលើឆាកអន្តរជាតិ ដើម្បីជាការអបអរសាទរចំពោះភាពយន្តខ្មែររឿង គុនល្បុក្កតោរស់ឡើងវិញ (Surviving Bokator) និងជាការរួមចំណែកមួយផ្សព្វផ្សាយគុនបុរាណខ្មែរ ទៅកាន់ពិភពលោកផង ហើយអ្វីដែលកាន់តែរំភើបទៀតនោះ គឺទទួលបានកោតសរសើរ និងមានអ្នកសួរនាំពីគុនល្បុក្កតោ។​
នេះបើតាមបទសម្ភាស ដែលលោក គីម សំបូរ គ្រូគុនចម្រុះខ្មែរនៅអាមេរិក បានបញ្ជាក់ប្រាប់កម្ពុជាថ្មី។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសមហោស្រពភាពយន្តអាស៊ីពិភពលោក លើកទី៩ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា លោក គីម សំបូរ និងប្អូនប្រុស ត្រូវបានអញ្ជើញឱ្យចូលរួមសម្តែងក្បាច់គុនល្បុក្កតោ ដើម្បី​អបអរសាទរភាពយន្ត Surviving Bokator នៅថ្ងៃ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួម ពីតារាហូលីវូដល្បីៗជាច្រើន មកតំណាងគុនប្រចាំប្រទេសរបស់ខ្លួន។​

លោក គីម សំបូរ បានរៀបរាប់ថា ចំពោះព័ត៌មានលម្អិតទាក់ទងនឹងកម្មវិធីនេះ លោកមិនអាចបញ្ជាក់បានទេ ប៉ុន្តែអ្វីដែលលោកអាចបញ្ជាក់បាន គឺអ្នកដែលចូលរួមកម្មវិធីនោះ មិនថាជនបរទេស ឬជនជាតិអាសុី គឺចាប់អារម្មណ៍ចំពោះការបង្ហាញ​ក្បាច់គុនរបស់លោក និងប្អូនប្រុស ហើយមានមតិសរសើរជាច្រើនមកកាន់លោក ខ្លះក៏ថា ពួកគេមិនធ្លាប់បានឃើញ ក្បាច់គុនអស្ចារ្យអ៊ីចឹងពីមុនទេ ​និងបានសួរលោកខ្លះៗ ពីគុនល្បុក្កតោទៀតផង។ ដែលនេះ សបញ្ជាក់បានថា គុនបុរាណខ្មែរមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង។​

គួររំលឹកថា លោក គីម សំបូរ ជាកូនខ្មែររស់នៅអាមេរិកមួយរូប ដែលជាអ្នករួមចំណែកយ៉ាងផុសផុលបំផុត ជាមួយការផ្សព្វផ្សាយគុនបុរាណខ្មែរ នៅទឹកដីអាមេរិក។ មុនក្លាយជាគ្រូគុនចម្រុះនៅរដ្ឋ Utah លោកបានចំណាយពេលវេលាទៅមកកម្ពុជាជាច្រើនលើក រហូតបញ្ចប់ការសិក្សាគុ​នល្បុក្កតោដោយជោគជ័យ។

លោកក៏ត្រូវបានគេស្គាល់ថា ជាអ្នកសកម្មភាពក្នុងការផ្សព្វផ្សាយក្បាច់គុនអត្តសញ្ញាណកម្ពុជា ទៅកាន់ពិភពលោក ដូចជាការបញ្ចូលក្បាច់គុនខ្មែរ ក្នុងភាពយន្ត Power Ranger version ថ្មី របស់អាមេរិក ការសម្តែងក្បាច់គុនខ្មែរ ក្នុងឱកាសកម្មវិធីធំៗ របស់ជនជាតិខ្មែររស់នៅអាមេរិក ក៏ដូចជាការប្រើឱកាសជាគ្រូគុនចម្រុះនៅទីនោះ ដើម្បីផ្សព្វផ្សាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នកជំនាញ៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ១៩ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ១ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ១ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម