Connect with us

ព័ត៌មានជាតិ

ផ្សោតវ័យជំទង់១ក្បាលទៀតបាត់បង់ជីវិតដោយឧបករណ៍ឆក់

បានផុស

នៅ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វផ្សោត១ក្បាលទៀតវ័យជំទង់ អាយុក្រោម ៧ ឆ្នាំ ទម្ងន់ ៦៥ គីឡូ បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការធ្វើកោសល្យវិច្ច័យ សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។

កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្រសួងកសិកម្ម អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាអង្គការដៃគូទាំងអស់ កំពុងបន្តធ្វើការយ៉ាងសស្រាក់សស្រាំ ក្នុងគោលដៅការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិរបស់ជាតិ ជនល្មើសមួយចំនួននៅតែបន្តប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ គម្រាមកំហែងដល់អាយុជីវិតសត្វផ្សោតដ៏មានតម្លៃនេះ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្កោលទោសចំពោះជនល្មើសទាំងឡាយដែលកំពុងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ហើយមន្ដ្រីជំនាញនៃរដ្ឋបាលជលផល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ នឹងប្រើប្រាស់គ្រប់មធ្យោ​បាយទាំងអស់ ដើម្បីកំណត់មុខសញ្ញាជនល្មើស និងឈានទៅបង្ក្រាប និងដាក់ទោសទណ្ឌដល់ជនល្មើស តាមច្បាប់ស្ដីពីជលផល។

នៅក្នុងឆ្នាំ ២០២៣ ផ្សោតកើត ៨ ក្បាល និងស្លាប់ ៥ ក្បាល ក្នុងនោះកូនផ្សោតស្លាប់ ២ ក្បាល ជំទង់ ២ ក្បាល និងស្លាប់ដោយចាស់ជរា ១ ក្បាល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម