ព័ត៌មានជាតិ
ផ្លូវពីរខ្សែជាបណ្តាញខ្សែផ្លូវសំខាន់ តភ្ជាប់ពីក្រុងសៀមរាបទៅព្រលានយន្តហោះថ្មីខេត្តសៀមរាប
ខណៈដែលព្រលានយន្តហោះសៀមរាបថ្មីបានសម្ពោធដាក់ឲ្យដំណើរការនៅព្រឹកនេះ ផ្លូវចំនួនពីរខ្សែគឺជាបណ្តាញខ្សែផ្លូវដ៏សំខាន់សម្រាប់តភ្ជាប់ការធ្វើដំណើរពីក្រុងសៀមរាបទៅកាន់ព្រលានយន្តហោះថ្មីសៀមរាប។
ថ្លែងនៅក្នុងពិធីសម្ពោធព្រលានយន្តហោះសៀមរាបថ្មី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការអាកាសចរស៊ីវិលបានបង្ហាញពីខ្សែផ្លូវទាំង ២ ខ្សែទៅព្រលានយន្តហោះថ្មីសៀមរាប។


ខ្សែផ្លូវទាំងពីរខ្សែគឺខ្សែទីមួយជាផ្លូវហាយវេតភ្ជាប់ពីផ្លូវជាតិលេខ ៦ មានប្រវែង ២៤.៥ គីឡូម៉ែត្រ និងមួយខ្សែទៀតតាមផ្លូវជាតិលេខ ៦ មានចម្ងាយពីក្រុងសៀមរាបប្រមាណ ៥៧ គីឡូម៉ែត្រ។
លោក ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា ការសាងសង់ផ្លូវហាយវេអាកាសយានដ្ឋានអន្តរជាតិសៀមរាបតភ្ជាប់ទៅផ្លូវជាតិលេខ ៦ ដែលមានប្រវែង ២៤.៥គីឡូម៉ែត្រ គឺជាកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងសម្បទានមេដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលា ឆ្នាំ២០២១។ ជារួមផ្លូវទាំង ២ ខ្សែ ដែលតភ្ជាប់ទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទី១គឺតាមផ្លូវជាតិលេខ ៦ បត់ឆ្វេងចូលត្រង់បង្គោលគីឡូម៉ែត្រលេខ ២៩៤ ដែលមានចម្ងាយពីទីប្រជុំជនក្រុងសៀមរាបប្រមាណ ៤៤.៥ គីឡូម៉ែត្រ និងផ្លូវទី២ តាមផ្លូវជាតិលេខ៦ បត់ឆ្វេងចូលត្រង់បង្គោលគីឡូម៉ែត្រលេខ ២៨១ ហើយបត់ទៅតាមផ្លូវជាតិលេខ៦៤ ដែលមានចម្ងាយពីទីប្រជុំជនក្រុងសៀមរាបប្រមាណ ៥៧ គីឡូម៉ែត្រ។
រដ្ឋាភិបាលកំពុងសិក្សាគម្រោងស្ថាបនាផ្លូវល្បឿនលឿនពីព្រលានយន្តហោះថ្មីទៅក្រុងសៀមរាប បន្ថែមលើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល ដើម្បីសម្រួលលំហូរនៃការធ្វើដំណើររបស់ភ្ញៀវទេសចរ។ បច្ចុប្បន្ននេះក្រុមហ៊ុនសំណង់សៀងហៃរបស់ប្រទេសចិន ក៏កំពុងសិក្សាគម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៦ ចាប់ពីចំណុចប្រសព្វផ្លូវជាតិលេខ ៦ និងផ្លូវចូលព្រលានយន្តហោះថ្មីខេត្តសៀមរាប ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូនដែលនឹងមានការកើនឡើងដោយសារការបើកដំណើរការព្រលានយន្តហោះថ្មី។
ពាក់ព័ន្ធការស្ថាបនាអាកាសយានដ្ឋានអន្តរជាតិសៀមរាប លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ជាគម្រោងក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) ដែលបានចំណាយទុនវិនិយោគរហូតដល់ទៅ ១,១០០លាន ដុល្លារអាមេរិក។ អាកាសយានដ្ឋានថ្មីនេះត្រូវបានផ្តល់ចំណាត់ថ្នាល់លំដាប់ ៤អ៊ី (4E) ដែលអាចបម្រើការហោះហើររបស់យន្តហោះស្ទើរគ្រប់ប្រភេទ ចាប់ពីអាកាសយានប្រភេទតូចរហូតដល់ប្រភេទធំៗ ក៏ដូចជាសម្រាប់ទទួលជើងហោះហើរក្នុងតំបន់និងជើងហោះហើរឆ្ងាយៗ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ