Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍវិស័យគ្រឿងអលង្ការ និងត្បូង​រួមចំណែក​ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

បានផុស

នៅ

អ្នកជំនាញក្នុងវិស័យគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បាននិងកំពុងជំរុញវិស័យនេះឱ្យកាន់តែរីកចម្រើន ទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ និងជួយដល់កំណើនសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឆាយ ស៊ីណាត ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី ១៥ វិច្ឆិកាថា ដើម្បីជំរុញវិស័យគ្រឿងអលង្ការ និងត្បូងនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន សមាគម និងក្រុមហ៊ុនជី អាយ ជី ជេ អេហ្វ បានសហការគ្នានឹងបង្កើតព្រឹត្តិការណ៍​ដ៏ធំមួយ​នៅដើមឆ្នាំ ២០២៤ គឺពិព័រណ៍គ្រឿងអលង្ការ និងត្បូងកម្ពុជា អន្តរជាតិលើកទី១៥ នៅថ្ងៃទី ២១-២៤ ខែមីនា ដោយមានការចូលរួមពីបណ្តាពាណិជ្ជករជាតិ និងអន្តរជាតិជាច្រើនផងដែរ។

លើសពីនេះទៀត ព្រឹត្តិការណ៍នៃការពិព័រណ៍នេះ ជាការរួមចំណែកផ្សព្វផ្សាយបើកទីផ្សារវិស័យគ្រឿងអលង្ការ និងត្បូងរបស់កម្ពុជា ដើម្បីទាក់ទាញវិនិយោគក្នុងវិស័យនេះ។

លោកបណ្ឌិត ឆាយ ស៊ីណាត មើលឃើញថា កម្ពុជា មានសក្តានុពលខ្ពស់ ក្នុងការប្រកួតប្រជែងវិស័យគ្រឿងអលង្ការ និងត្បូង នៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ ធនធានមនុស្សនៅក្នុងវិស័យនេះ ក៏មានសមត្ថភាពខ្ពស់ក្នុងការច្នៃប្រឌិត ដើម្បីប្រកួតប្រជែងទីផ្សារអន្តរជាតិ។

លោក អ៊ួន ពេជ្រភីរម្យ នាយកបត្តិបត្តិក្រុមហ៊ុន ស៊ី.អាយ.ជី.ជេ.អេហ្វ.ខូអិលធីឌី បានលើកឡើងថា នៅក្នុងពិព័រណ៍នេះ ក៏មានការដាក់ដេញថ្លៃម្កុដ របស់កម្មវិធីនារីឯកគ្រឿងអលង្ការ និងត្បូងអន្តរជាតិផងដែរ។

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍គ្រឿងអលង្ការ និងត្បូងនេះ នឹងមានការដាក់បង្ហាញដូចជា Gold Jewelry, Platinum Jewelry , Silver Jewelry, Fine Jewelry , Crystal, Opal, Pearl, Various Diamonds, Sapphire, Ruby, Emerald និង Jade ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ២០ នាទីutes មុន

Lee Dong Wook ប្រឈម​ការ​រិះគន់​ ​ពាក់ព័ន្ធ​នយោបាយ​ លោក Yoon Suk Yeol

សេដ្ឋកិច្ច៣៣ នាទីutes មុន

តម្លៃហាងឆេងមាសដាំក្បាលចុះ ១០០ ដុល្លារ

ព័ត៌មានជាតិ៣៥ នាទីutes មុន

សម្តេចធិបតី អះអាងយ៉ាងម៉ឺងម៉ាត់ មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសផ្តាច់មុខនៅទឹកដីកម្ពុជា

ព័ត៌មានជាតិ៤០ នាទីutes មុន

សម្តេច ម៉ែន សំអន បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនពលរដ្ឋកម្ពុជា ក្នុងឱកាសឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ

វប្បធម៌ ជំនឿ៤៤ នាទីutes មុន

អាជ្ញាធរជាតិអប្សរា ក្រើនរម្លឹកដល់ភ្ញៀវទេសចរ ស្លៀកពាក់ឲ្យបានសមរម្យពេលចូលទស្សនាក្នុងរមណីយដ្ឋានអង្គរ

Sokha Hotels

ព័ត៌មានពេញនិយម