Connect with us

ព័ត៌មានជាតិ

ដាក់​ឲ្យ​ប្រើប្រាស់​មុនគេ​នៅ​ព្រលាន​យន្តហោះ​សៀមរាប​ ប្រព័ន្ធ​បែបបទពេលមកដល់អេឡិចត្រូនិក (E-arrival card) ​

បានផុស

នៅ

ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ពីការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​បំពេញបែបបទពេលមកដល់ (E-arrival card) ដើម្បី​សម្រួល​ការ​ធ្វើ​ដំណើរ​របស់​ភ្ញៀវទេសចរ​​ ដែល​គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រលាន​យន្តហោះ​សៀមរាប​មុន​គេ។

ថ្លែង​នៅក្នុង​ពិធី​សម្ពោធព្រលាន​យន្តហោះ​ខេត្ត​សៀមរាប​ថ្មី​នៅ​ព្រឹកនេះ សម្តេច​ធិប​តី​ ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា ដើម្បី​លើកកម្ពស់ការផ្ដល់សេវាល្អដល់​ភ្ញៀវ​ទេសចរ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នឹង​រៀបចំ​ប្រព័ន្ធបំពេញបែបបទពេល​មកដល់ (E-arrival card) ទម្រង់អេឡិចត្រូនិក ដែលនឹងបញ្ចប់​នៅ​ឆ្នាំ ២០២៣ និង​ដាក់​ឲ្យ​ប្រើប្រាស់​មុនគេនៅព្រលានយន្ដហោះអន្តរជាតិសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច ហ៊ុន ម៉ាណែត បានលើកឡើងថា ការរៀបចំសម្របសម្រួលកែលម្អបំពេញបែបបទពេលមកដល់ (E-arrival card) ដែលរួមមានអន្តោប្រវេសន៍ គយ និងចត្តាឡីស័កទៅ​ក្នុង​ទម្រង់តែមួយ​ដើម្បីលើកកម្ពស់ការផ្ដល់សេវា​ដល់ភ្ញៀវទេសចរ​ដែល​សម្តេច​មើលឃើញ​ថា បញ្ហាបដិសណ្ឋារកិច្ចតាមច្រកព្រំដែនជាចំណាប់អារម្មណ៍ដំបូងបំផុតរបស់ភ្ញៀវទេសចរបរទេសនៅពេលដែលពួកគេបានជួប​និង​ទទួលសេវាពីមន្រ្តីប៉ូលិសអន្តោប្រវេសន៍៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ៧ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១៧ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១០ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម