ព័ត៌មានជាតិ
លោកបណ្ឌិតសភាចារ្យ សុខ ទូច ៖ ចិនបានដើរតួនាទី៤គឺជាជន្លេន ឃ្មុំ ឥន្ទ្រី និងត្រីផ្សោត
ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា សតវត្សនេះជាសតវត្សចិន ចិនមិនបានដុតសង្គ្រាមជាមួយអ្នកណាទេ អាមេរិកកាំងដុតគ្រប់ទីកន្លែង ដុតនេះយកអ្វីទៅដុត គឺ យកលុយទៅដុត ចិនមិនមានកងទ័ពនៅលើប្រទេសណាទេគឺមានតែរោងចក្រ និងពាណិជ្ជកម្ម។ ចិនបានដើរតួនាទី៤គឺ ទី១ជាជន្លេន ទី២ ឃ្មុំ ទី៣ ឥន្ទ្រី និងទី៤ជាត្រីផ្សោត។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/147539671_248002736784474_3781790951984093065_n-1-1024x1024.jpg)
លោកបណ្ឌិតបានបន្តថា ជាឃ្មុំ អាណាឆ្ងាញ់ៗដើរប៊ឺត យកខ្ចេច អាមេរិកកាំង ចេះតែវៃៗ។ ជាជន្លេន យករ៉ែ។ ឥន្ទ្រី សំលឹងមើលកន្លែងធ្វើពាណិជ្ជកម្មបានធ្វើ ចិនមិនខ្វល់ អត់និយាយពីរឿងសិទ្ធិមនុស្សអីទេ អ្នកឯងយកលុយទៅតែកុំភ្លេចទិញរបស់ចិនផង។មួយទៀតហោះទៅសម្លឹងមើលសង្គមៗកម្ពុជា អាមេរិកធ្វើអាយហ្វូន អាយហ្វូនសំរាប់អ្នកមាន។
សម្រាប់អ្នកក្រអត់ទិញអាយហ្វូនបានទេ ឥន្ទ្រីសម្លឹងមើលស៊ីអាតូច អាធំកន្លែងណាបាន ឥញ្ចឹងមកស្រុកខ្មែរមានអាមួយរយ អាហាសិប ចិនហូវៃបង្កើតយកទាំងអស់។ ជាផ្សោត គាត់សម្លឹងមើលសមុទ្រ កន្លែងណាឆ្លងកាត់ច្រើន ដូច្នឹងហើយទើបបង្កើតបញ្ហាសមុទ្រចិនខាងត្បូង។ ឥញ្ចឹងចិនកំពុងប៊ឺតយកសេដ្ឋកិច្ចអាមេរិកដោយឥតដឹងខ្លួន។ ទីណាមានពន្លឺទីនោះមានចិន ឆាណាថោនមានគ្រប់ទីកន្លែង។ ចិនចាក់ចូល៥កន្លែង អាមេរិកចាក់បានតែ២ទេគឺប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។ ម្ហូបចិនឆ្ងាញ់ ពីដើមខ្មែរប្រើដៃតែឥឡូវ ប្រើចង្កឹះ ផឹកតែនិងវប្បធម៌ ចូលឆ្នាំចិន ស្ងាត់ខ្មែរឈឹង ជាដើម។
![](https://www.kampucheathmey.com/wp-content/uploads/2021/02/147338444_434365321014602_7972996499467841865_n-1024x1024.jpg)
ពាក់ព័ន្ធទៅនឹងអ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន” លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ថា លោក ចូបៃដិន ត្រូវកសាងចំណុចមួយចំនួន ដែលជាការបាក់បែករបស់ដូណាល់ត្រាំ ទី១ បែកបាក់ផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក បែងចែកពណ៌សប្បុរស អ្នកមានអ្នកក្រទី២ ចូ បៃដិន ត្រូវរៀបចំសេដ្ឋកិច្ចអាមេរិក ដោយសារកូវីត១៩ ដែលដូណាល់ត្រាំ បានជាន់កំទេច ទី៣ ត្រូវគិតពីរឿងអឺរ៉ុប ព្រោះបែកបាក់ ដោយដូណាល់ត្រាំបានដកប្រេសិតរបស់អង់គ្លេសចេញពីសហគមន៍អឺរ៉ុប យើងដឹងថា អង់គ្លេសជាដៃស្តាំនិងជាដៃគូដ៏ជិតស្និទ្ធរបស់អាមេរិក។ រាល់សង្គ្រាមទាំងអស់គឺមានអង់គ្លេសចូល ឥញ្ចឹងអាមេរិកកាំងគឺអង់គ្លេសហ្នឹងឯងជាធាតុដើមអ្នកបង្កើត។ លោក ចូ បៃដិត ត្រូវធ្វើគឺអាមេរិកកាំងបានដុតខ្លួន៦០ឆ្នាំមកហើយ ហើយចិនបានដេកសំងំយកការដុតរបស់អាមេរិកក្លាយទៅជាស៊ុបភើផៅវើ ដើម្បីប្រមូលលុយចូលទៅក្នុងទីផ្សារពិភពលោក ទប់មិនជាប់ទេសេដ្ឋកិច្ចរបស់ចិន ពីព្រោះរបស់អាមេរិកផលិតខ្ពស់ៗបំផុត ហើយអាមេរិកគិតប្រជាធិបតេយ្យ។ចិនមិនគិតទេ ហើយការដែលមិនគិតនេះហើយ ទើបប្រទេសអាស៊ីមួយចំនួនធំបានចាប់យកចិន លើកលែងតែជប៉ុន។
លោកបណ្ឌិតសភាចារ្យសុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សាតុមូលស្តីពីអ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាម៉េរិកក្រោមការដឹកនាំរបស់លោកចូ បៃដិន” ដែលបានធ្វើឡើងនាថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០២១នៅរាជបណ្ឌិត្យសភាកម្ពុជាដោយមានការអញ្ជើញចូលរួមពីវាគ្មិនល្បីៗមួយចំនួននៅកម្ពុជាដូចជា បណ្ឌិត មាស នី លោក ពុយគា លោកប៉ែនបូណា លោក ហ្សង់ហ្វ្រង់ស័រ តាន់ និងមានការសម្របសម្រួលពីសំណាក់លោកបណ្ឌិត គិនភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា។
ជារួម អ្នកវិភាគយល់ថា បើទោះបីជាសាធារណរដ្ឋឬប្រជាធិបតេយ្យជាអ្នកដឹកនាំក៏មិនមានអ្វីឲ្យប្រែប្រួលខ្លាំងសម្រាប់ប្រទេសមហាអំណាចនោះដែរ ព្រោះអ្វីដែលប្រែប្រួលនោះគឺគ្រាន់តែជាស្ទាញនៃការដឹកនាំប្រទេសតែប៉ុណ្ណោះ៕
ដោយ ៖ វត្តី
![](https://www.kampucheathmey.com/wp-content/uploads/2021/02/148431039_174466421121416_1217658655096975215_n-1024x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?