Connect with us

ព័ត៌មានជាតិ

ប៉ុន្មានឆ្នាំ​ទៀត ​ប្រមុខ​ដឹកនាំ​កម្ពុជា​រំពឹង​ទុក​តំបន់​ជុំវិញ​ព្រលានយន្តហោះ​សៀមរាប​ថ្មី​ ប្រែក្លាយ​ជា​តំបន់​ឧស្សាហកម្ម​បម្រើដល់​សេដ្ឋកិច្ចជាតិ

បានផុស

នៅ

ប្រមុខ​ដឹកនាំ​កម្ពុជា​បាន​បង្ហាញ​ក្តី​រំពឹង​ទុក​ថានឹង​មាន​កំណើន​ការអភិវឌ្ឍ​បន្ថែម​ទៀត​នៅ​តំបន់​ជុំវិញ​ព្រលាន​យន្តហោះ​សៀមរាប​ ក្រោយ​ពេល​ព្រលាន​យន្តហោះថ្មី​បានសម្ពោធ​ដាក់​ឲ្យ​ដំណើរការជា​ផ្លូវការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ព្រលាន​យន្តហោះ​ថ្មី​ខេត្ត​សៀមរាបនៅព្រឹកនេះ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា​បញ្ជាក់​ថា កន្លងទៅ​ការអភិវឌ្ឍ​ក្នុង​ខេត្ត​សៀមរាប​ប្រមូលផ្តុំ​តែ​នៅ​ក្នុងទី​ក្រុង។ យ៉ាងណា​តាមរយៈ​ការ​អភិវឌ្ឍ​ព្រលានសៀមរាបថ្មី​​ដែល​​មាន​ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រពីក្រុង​សៀមរាប ​នឹង​ជួយរុញច្រាន​កំណើន​ការអភិវឌ្ឍ​​សេដ្ឋកិច្ច​នៅ​តំបន់​ឆ្ងាយៗ​ជុំវិញ​ដូចជានៅ​ស្រុក​សូទ្រនិគម និង​ស្រុក​ជីក្រែង​។

សម្តេច​បញ្ជាក់ថា «ក្រោយ​​ ១០ ទៅ ២០ ឆ្នាំ​ទៀត យើង​នឹង​ឃើញ​ការអភិវឌ្ឍ​នៅ​តំបន់​ជុំវិញ​ព្រលានយន្តហោះ​សៀមរាប​ថ្មី។ ក្រុមហ៊ុនបាន​អភិវឌ្ឍ​ដីជាង ៧០០ ហិកតា​​ជា​ព្រលាន តែ​ក្រុមហ៊ុនក៏​បាន​​​បម្រុង​ផ្ទៃដី​ជាង ១ ពាន់​ហិកតា​​​ទៀត សម្រាប់អភិវឌ្ឍន៍​ជាតំបន់​សេដ្ឋកិច្ច​ពហុបំណង និង​ឧស្សាហកម្មផ្សេងៗទៀត»។

សម្តេច​បន្ត​ថា កា​រអភិវឌ្ឍនេះ​នឹង​នាំ​ប្រយោជន៍​និង​​ក្លាយជាចលករ​ជំរុញ​ការអភិវឌ្ឍ​ជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋ និង​រុញកំណើន​អភិវឌ្ឍ​សេដ្ឋកិច្ចខេត្ត​សៀមរាបទាំងមូល។

អាកាសយានដ្ឋានអន្តរជាតិសៀមរាបមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង នៃខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជាង ៤០ គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងប្រមាណ ៥០ គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។

អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាប​ជា​ការវិនិយោគ​រួមគ្នារវាងក្រុមហ៊ុនចំនួន ៣ គឺ៖ ក្រុមហ៊ុនវិនិយោគ​យុនណាន (Yunnan Investment Group) ដែលមានភាគហ៊ុនចំនួន ៧៦,៦%, ក្រុមហ៊ុន​សំណង់និងវិនិយោគយុនណាន (Yunnan Construction and Investment Holding Group) ដែល​មាន​ភាគ​ហ៊ុនចំនួន ២០% និង​ក្រុមហ៊ុន​គ្រប់គ្រងនិងប្រតិបត្តិការអាកាសយានដ្ឋាន​យុនណាន (Yunnan Airport Group) ដែល​ជា​ប្រតិបត្តិករមានភាគហ៊ុនចំនួន ៣,៤% ក្រោមទុន​និយោគ​​ជាង ១ ១០០ លាន​ដុល្លារ។ ​

ក្នុង​គម្រោង​​​អភិវឌ្ឍ​ព្រលាន​យន្តហោះ​ថ្មី​សៀមរាប ក្រុមហ៊ុន​បានបម្រុង​​​ដីប្រមាណ ១០០០ហិកតា ប្រែក្លាយ​ជា​តំបន់ពហុបំណង (សេដ្ឋកិច្ច-ទេសចរណ៍-ឧស្សាហកម្ម) រណបឱ្យអាកាសយានដ្ឋានជា​“ទីក្រុងអាកាសយានដ្ឋាន/ Airport City” នាពេលខាងមុខ។

ព្រលាន​យន្តហោះ​ថ្មីខេត្ត​សៀមរាបអភិវឌ្ឍ​ឡើង​ក្នុង​កម្រិត​លំដាប់ (4E) ដែលអាចបម្រើការ​ហោះហើរ​របស់យន្តហោះ​ស្ទើរគ្រប់ប្រភេទ​ចាប់ពី​អាកាសយាន​ប្រភេទតូចរហូតដល់ប្រភេទធំៗ ក៏ដូចជា​សម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និង​ជើង​ហោះ​ហើរ​ឆ្ងាយៗ (Long Haul/ Long Range Flights) ដែលមានផ្លូវរត់ (Runway) ប្រវែង​ ៣,៦០០ ម៉ែត្រ ដែល​មាន​សមត្ថភាព​អាចឱ្យយន្តហោះ​គ្រប់ប្រភេទចុះចត​បានជាមធ្យមចំនួន ៣០ ទៅ ៣២ ​ជើងក្នុង ១ ម៉ោង​។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យ៖ថ្ងៃចូលឆ្នាំថ្មី ក្មេងទំនើង១០នាក់ចូលពន្ធនាគារ

ព័ត៌មានជាតិ៦ នាទីutes មុន

រដ្ឋាភិបាលគ្រោងបង្កេីតតំបន់គ្រប់គ្រងជលផលសមុទ្រថ្មី​ ៣ ទីតាំងនៅតំបន់ឆ្នេរ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់៖ ពីការចាប់ផ្តើមសម្រាប់​សន្តិភាព ឈាន​ដល់ភាពចម្រូងចម្រាសជាសកល

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ ដឹកនាំប្រតិភូទៅទស្សនកិច្ចនៅសិង្ហបុរី ដើម្បីស្វែងយល់ពីប្រព័ន្ធអប់រំនៅទីនោះ និងយកមកអនុវត្តនៅកម្ពុជា

សន្តិសុខសង្គម២៦ នាទីutes មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ឆេះរថយន្តក្រុងនៅថៃ ស្លាប់មនុស្ស៧នាក់ របួស៤០នាក់

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ច​ឃាត់​ខ្លួន ស្ថាបនិកក្រុមហ៊ុនឌីបេសហ្រ្គីនឡងឡាយហ៍(ខេមបូឌា)ឯ.ក ករណី​ឆបោក ប្រាស់​លុយជិត​១៦​លាន​ដុល្លារ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម