Connect with us

ព័ត៌មានជាតិ

ក្រសួងការងារ និងក្រុមហ៊ុនយក្សកូរ៉េ បង្កើតកិច្ចសហការអភិវឌ្ឍធនធានមនុស្ស​កម្ពុជា ក្នុងវិស័យឧស្សាហកម្មធុនធ្ងន់

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA របស់​កូរ៉េខាងត្បូង បាន​សម្រេច​បង្កើត​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា លើ​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ពិភាក្សា​ត្រីភាគី​រវាង លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​លោក Park Jung Wook អគ្គរដ្ឋទូត​កូរ៉េខាងត្បូង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក Kim Dong il អគ្គនាយក​រង​ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA ដែល​ភាគច្រើន​ផលិត​នាវា និង​កប៉ាល់​ធំៗ នៅ​ប្រទេស​កូរ៉េខាងត្បូង។

ក្នុង​កិច្ចពិភាក្សា​ធ្វើឡើង​នៅ​ទីស្ដីការ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ភាគី​ទាំងអស់ បាន​ឯកភាព​លើ​ការ​បណ្ដុះបណ្ដាល​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​មាន​ចំណេះដឹង​លើ​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់ ក្នុង​សង្វាក់​ផលិតកម្ម​ផលិត​នាវា និង​កប៉ាល់ ដែល​កំពុង​មាន​សក្ដានុពល។

កិច្ចពិភាក្សា​ប្រកប​ដោយ​ភាព​ស្និទ្ធស្នាល​នេះ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េខាងត្បូង និង​ក្រុមហ៊ុន​ដែល​បាន​ផ្តល់​វគ្គ​បណ្ដុះបណ្ដាល​នេះ​ជូន​ពលរដ្ឋ​កម្ពុជា ឲ្យ​មាន​ជំនាញ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់​មួយ​នេះ។ ទន្ទឹម​នេះ ក្រសួង បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុមហ៊ុន ក្នុង​ការ​បណ្ដុះបណ្ដាល​លើ​ជំនាញ​នេះ​នៅ​កម្ពុជា​ឲ្យ​ទទួល​បាន​ភាព​ជោគជ័យ។

សម្រាប់​ឯកអគ្គរដ្ឋទូត​កូរ៉េខាងត្បូង​វិញ កិច្ចសហការ​បណ្ដុះបណ្ដាល​នេះ នឹង​ក្លាយ​ជា​ចំណុច​ជ្រោមជ្រែង​ដ៏​សំខាន់​បន្ថែម​ទៀត​ដែល​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ស្អិត​រមួត និង​ស៊ីជម្រៅ ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ភាព​ជា​មិត្ត​របស់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ។

សូម​រំលឹក​បន្តិច​ថា ក្រុមហ៊ុន HD HYUNDAI HEAVY INDUSTRIA គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​កម្រិត​ពិភពលោក HYUNDAI Group ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៧២ មាន​ជំនាញ​លើ​ការ​ផលិត​កប៉ាល់ និង​នាវា​ធំៗ។

គួរ​ជម្រាប​ថា កិច្ចសហការ​រវាង​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមហ៊ុន​យក្ស​របស់​កូរ៉េខាងត្បូង នា​ពេលនេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ថ្ងៃ​ទី ១៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បាន​ប្រកាស​ដាក់​ចេញ​ឲ្យ​អនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន ១.៥ លាន​នាក់ ដើម្បី​ផ្តល់​ជំនាញ​ឆាប់​រហ័ស និង​ទទួល​បាន​ការងារ​ធ្វើ​សមរម្យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម