Connect with us

ព័ត៌មានជាតិ

ពាណិជ្ជករធុរជនវិនិយោគិនជាតិ និងអន្តរជាតិ បាននឹងកំពុងរីករាយទទួលមនុញ្ញផលនៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល

បានផុស

នៅ

បច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរ ពាណិជ្ជករ ធុរជន វិនិយោគិនជាតិ និងអន្តរជាតិ បាននឹងកំពុងរីករាយទទួលនូវមនុញ្ញផល នៃការអនុវត្តគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតទៅលើវិស័យ កសិកម្ម ឧស្សាហកម្ម វិស័យសំណង់ និងទេសចរណ៍ ដែលជារបៀបវារៈនៃការអភិវឌ្ឍន៍ និងជំរុញឲ្យមានកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំក្នុងរង្វង់ ៧% អស់រយះពេលជាងពីរទសវត្សរ៍ និងឈានទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានឆ្ពោះទៅសម្រេចចក្ខុវិស័យ កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះជាការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានី ខណៈលោកអញ្ជើញ ជាតំណាងលោក ឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធជាផ្លូវការសាខាក្នុងស្រុក ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) នៅល្ងាចថ្ងៃទី១៥ វិច្ឆិកា ស្ថិតលើមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)ក្នុងខណ្ឌមានជ័យ ។

លោក ហ៊ុន សុរិទ្ធី បានលើកឡើងថា ការសម្ពោធជាផ្លូវការសាខាក្នុងស្រុក ក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ស្ថិតក្នុងខណ្ឌមានជ័យ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងអោយឃើញពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនតូយ៉ូតា។ នេះជាជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចាកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្នុងការខិតខំទាក់ទាញនូវការវិនិយោគទាំងក្នុង និងក្រៅប្រទេស ជាពិសេសគឺការខិតខំបង្កើនជំនឿ ជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគ និងធុរជន ដើម្បីបណ្តាក់ទុនធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែក ជំរុញឲ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ក្នុងឱកាសនោះ លោក ហ៊ុន សុរិទ្ធី បានជំរុញ និងលើកទឹកចិត្ត ចំពោះការ បណ្តាក់ទុនវិនិយោគធ្វើអាជីវកម្ម សេវាកម្មស្របច្បាប់គ្រប់ប្រភេទ ជាពិសេសការពង្រឹងពង្រីកសហគ្រិនភាព កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម ការបើកទូលាយបរិយាកាសវិនិយោគឲ្យកាន់តែមានភាពល្អប្រសើរ ប្រកបដោយ ភាពទាក់ទាញ និងផ្ដល់ទំនុកចិត្តខ្ពស់ជូនដល់ធុរជន និងសហគ្រិនទាំងអស់ ស្របតាមក្របខណ្ឌពាណិជ្ជកម្ម សកល សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពលថ្មីៗ ប្រកបដោយគុណវុឌ្ឍខ្ពស់។

លោកបន្តថា ការអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យបានជោគជ័យ ទាល់តែយើងមានសុខសន្តិភាព និងស្ថេរភាព នយោបាយ លោកសូមអោយរួមគ្នារក្សាអោយបាននៅសុខសន្តិភាពនៅកម្ពុជា ដើម្បីកម្ពុជាមានឱកាសអភិវឌ្ឍន៍ប្រទេសអោយរីកចំរើនថែមទៀត។

លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) ក៏ឱកាសនោះក៏បានលើកឡើងដែរថា៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) តែងបានបន្តពង្រីកសាខារបស់ខ្លួនទៅតំបន់ ដែលមានសក្តានុពលសេដ្ឋកិច្ច ដូចជានៅពេលថ្មីៗ ក្រុមហ៊ុន បានពង្រីកសាខា នៅខេត្តកំពង់ចាម និងបន្តបើកសាខាថ្មីមួយទៀតនៅខណ្ឌមានជ័យ នាពេលនេះ ។សាខាថ្មីនេះ មានផ្ទៃដីជាង១ហិចតា ដោយមានទាំងសេវាកម្មជួសជុលរថយន្ត បង់រំលួសរថយន្ត ទិញ-លក់រថយន្ត តូយ៉ូតាថ្មី និងមួយតឹកផងដែរ៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម