ព័ត៌មានជាតិ
បុរសសញ្ជាតិបារាំង-ខ្មែរ ថ្លែងអំណរគុណក្រុមគ្រូពេទ្យក្រសួងសុខាភិបាល ចំពោះសកម្មភាពប្រកបដោយការយកចិត្តទុកដាក់
បុរសម្នាក់ឈ្មោះ ក្លូត ប៊ូទ្រី (Claude Boutry) អាយុ៧១ឆ្នាំ មានសញ្ជាតិបារាំង-ខ្មែរ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យរបស់ក្រសួងសុខាភិបាល ចំពោះការយកចិត្តទុកដាក់សម្រាប់អ្នកធ្វើចត្តាឡីស័ក ពិសេសសម្រាប់រូបលោក ដែលបានចូលមកប្រទេសម្ពុជា ហើយបានឆ្លងកាត់ការធ្វើធ្វើចត្តាឡីស័ក ប្រកបដោយការយកចិត្តទុកដាក់ នេះបើយោងតាមលិខិតផ្ញើជូនលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោកក្លូត ប៊ូទ្រី ដែលកើតនៅឆ្នាំ១៩៥០ នៅទីក្រុងភ្នំពេញ និងបានបញ្ចប់មធ្យមសិក្សាទុតិយភូមិ នៅទសវត្សរ៍ឆ្នាំ១៩៧០ នៅវិទ្យាល័យបារាំងមួយនៅរាជធានី បានលើកឡើងថា នៅពេលលោកធ្វើដំណើរពីអាកាសយានដ្ឋានឆាលដឺហ្គោលទីក្រុងប៉ារីស និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោកគ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ ខណៈដែលលោកត្រូវបានគេដាក់ឲ្យធ្វើចត្តាឡីស័កជាមួយអ្នកដំណើរទាំងអស់។
លោកថា នៅពេលមកដល់ពោធិចិនតុង លោកបានឃើញការដាក់ពង្រាយយ៉ាងមានសណ្តាប់ធ្នាប់នៃក្រុមគ្រូពេទ្យ ដើម្បីធ្វើតេស្ត PCR និងយកសំណាកយ៉ាងប្រុងប្រយ័ត្នទៅលើអ្នកដំណើរ។ ការត្រួតពិនិត្យឯកសាររដ្ឋបាល មានលក្ខណៈហ្មត់ចត់ និងប្រកបដោយកាយវិការរម្យទម។ ទាំងនេះបានធ្វើឱ្យលោកមានទំនុកចិត្ត ព្រោះលោកមិនធ្លាប់បានឃើញនៅអាកាសយាន្តដ្ឋានឆាលដឺហ្គោលទីក្រុងប៉ារីសទេ។ បន្ទាប់មក លោកត្រូវបានដឹកតាមរថយន្តក្រុងពិសេសមួយទៅសណ្ឋាគារដើម្បីធ្វើចត្តាឡីស័ក។
លោកក្លូត ប៊ូទ្រី អះអាងថា ប្រជាពលរដ្ឋខ្មែរ និងអ្នកកាន់ Visa K ត្រូវបានគេដឹកបញ្ជូនទៅកាន់សណ្ឋាគារមួយ (ក្រុមបណ្តាញសណ្ឋាគារ Fangipani) ដែលមានទីតាំងនៅម្តុំផ្សារទួលទំពូង។ បន្ទប់មានទំហំធំទូលាយ មានម៉ាស៊ីនត្រជាក់ បង្អួច និងយ៉ ដែលមានទេសភាពខាងក្រៅ។ នៅក្នុងបន្ទប់មានតុការិយាល័យវែងធ្វើពីឈើ ទូរទស្សន៍ខ្សែកាប ទូទឹកកកតូច គ្រែគេងធំ កន្សែងពោះគោ ទូរដែក និងបន្ទប់ទឹកធំទូលាយ។ បើនិយាយពីចំណាត់ថ្នាក់សណ្ឋាគារនៅប្រទេសបារាំងវិញ គឺស្មើទៅនឹងលំដាប់ផ្កាយ៣ ដូចសណ្ឋាគារ Novotel នៃក្រុមបណ្តាញសណ្ឋាគារ ACCOR។ លោកអាចបញ្ជាក់យ៉ាងច្បាស់ថា លោកមានមោទនភាពណាស់ ពីព្រោះលោកទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍នេះ និងការឥតគិតថ្លៃចំពោះរាល់ចំណាយទាក់ទងនឹងកាតព្វកិច្ចនៃការធ្វើចត្តាឡីស័កនេះ។
បើតាមលោកក្លូត ប៊ូទ្រី ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ អាហារខ្មែរទាំងបីពេល ត្រូវបានបុគ្គលិកសណ្ឋាគារនាំយកមកដល់មាត់ទ្វារបន្ទប់ (ប្រអប់ប្លាស្ទិច ២ + ទឹក ១ ដប) ដោយមានម្ហូបមួយមុខនិងស៊ុបមួយមុខ។ របបអាហារ គឺគ្រប់គ្រាន់ និងមានតុល្យភាពសម្រាប់មនុស្សចាស់ដែលមានសក់ស្កូវដូចជាលោក។ សម្រាប់ក្មេងៗដទៃទៀត គឺមិនទាន់គ្រប់គ្រាន់នោះទេ ក៏ប៉ុន្តែពួកគេមានជម្រើសក្នុងការបញ្ជាទិញអាហារបំប៉នផ្សេងទៀតពីខាងក្រៅទាំងតាមរយៈគ្រួសាររបស់ពួកគេឬតាមរយៈការដឹកជញ្ជូនមកដល់ទីកន្លែង។ នៅពេលលោកទូរស័ព្ទហៅអ្នកទទួលភ្ញៀវនៅសណ្ឋាគារ ដើម្បីទិញថ្នាំរាគបន្ថែម លោកទទួលបានការហៅតាមទូរស័ព្ទត្រលប់ពីវេជ្ជបណ្ឌិតប្រចាំការនៅសណ្ឋាគារ។ ក្រោយមកលោកបានដឹងថា គ្រូពេទ្យដែលមានសុជីវធម៌នេះ ធ្វើការនៅក្រសួងសុខាភិបាល និងបានសួរលោកនូវសំណួរមួយចំនួនអំពីបញ្ហាសុខភាព ហើយក៏បានទិញថ្នាំឲ្យលោកផងដែរ។
សរុបសេចក្តីមក លោកក្លូត ប៊ូទ្រី អះអាងថា “ក្នុងនាមខ្ញុំផ្ទាល់ ក៏ដូចជាក្នុងនាមអ្នកដំណើរផ្សេងទៀត ដែលបានស្នាក់នៅសណ្ឋាគារជាមួយគ្នា ខ្ញុំសូមថ្លែងអំណរគុណ និងការដឹងគុណយ៉ាងខ្លាំងចំពោះការងារដ៏ក្លាហានរបស់ក្រុមគ្រូពេទ្យរបស់ឯកឧត្តម នៅក្នុងក្របខ័ណ្ឌនៃបុព្វហេតុជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងចុងក្រោយ សម្រាប់ការឥតគិតថ្លៃនៅក្នុងអំឡុងពេលស្នាក់នៅធ្វើចត្តាឡីស័កដែលក្រសួងរបស់ឯកឧត្តមជាអ្នកទទួលបន្ទុក។ បុគ្គលិកដែលខិតខំប្រឹងប្រែងទាំងអស់នេះ សាកសមនឹងទទួលបានការសរសើរគាំទ្រពីប្រជាជនសម្រាប់សកម្មភាពឆ្លើយតបរបស់ពួកគេ និងសម្រាប់បេសកកម្មដ៏ថ្លៃថ្លារបស់ពួកគេដែលប្រឈមនឹងហានិភ័យជារៀងរាល់ថ្ងៃ៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ