Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖​ នគរបាលកំពុងស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធការប្រើប្រាស់ខ្យល់ញៀនHappy balloon  

បានផុស

នៅ

ពេលថ្មីៗនេះ បានលេចឡើងនូវការប្រើប្រាស់សារធាតុញៀនមួយប្រភេទ ដែលបញ្ចូលខ្យល់សារធាតុញៀនក្នុងប៉េងប៉ោង (Happy balloon) ប៉ុន្តែករណីនេះ ក៏ត្រូវបានកម្លាំងមានសមត្ថកិច្ច ឆ្មក់ចូលបង្ក្រាបបានជាបន្តបន្ទាប់នៅតាមទីតាំងក្លឹបកម្សាន្ត។ ជុំវិញករណីនេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរក មុខសញ្ញាពាក់ព័ន្ធនឹងការលួចប្រើប្រាស់ខ្យល់ដែលមានសារធាតុហាមឃាត់នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្យល់សប្បាយ ឬ Happy balloon គឺជាសារធាតុញៀនដែលបានបញ្ចូលទៅក្នុងប៉េងប៉ោង ហើយត្រូវបានយុវជន យុវនារីមួយចំនួនប្រើប្រាស់នៅតាមទីតាំងក្លឹបកម្សាន្ត។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់ «កម្ពុជាថ្មី» ដូច្នេះថា៖ «ដោយអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់វិធានការយ៉ាងម៉ឺងម៉ាត់ទៅតាមគោលដៅទាំងអស់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកមុខសញ្ញាដែលត្រូវបង្ក្រាបពាក់ព័ន្ធនឹងការប្រើប្រាស់ខ្យល់ប៉េងប៉ោងហាមឃាត់នេះ»។

បើតាមលោកវរសេនីយ៍ឯក សំ វិច្ឆិកា ដោយមានកិច្ចសហការរវាងកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺការលួចប្រើប្រាស់សារធាតុញៀនបញ្ចូលក្នុងប៉េងប៉ោងនេះ ត្រូវបានបង្ក្រាបជាបន្តបន្ទាប់។ តែយ៉ាងណា លោក អះអាងថា បញ្ហានេះ គឺជាបញ្ហាថ្មីមួយ មិនទាន់មានការរីករាលដាលច្រើនខ្លាំងនោះឡើយ ប៉ុន្តែ នគរបាលរាជធានីភ្នំពេញ បានផ្ដោតលើការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់នៃសារធាតុញៀនប្រភេទនេះនៅតាមទីតាំងសប្បាយដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យមានការប្រុងប្រយ័ត្ន និងកុំឱ្យជាប់ពាក់ព័ន្ធនឹងបញ្ហានេះ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ កន្លងទៅ លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់សារធារណជន ជាពិសេសយុវជន-យុវនារី កុំសាកល្បង ឬ កុំប្រើប្រាស់ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យ សោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយណាយទ្រីសអុកសៃ (Nitrous Oxide) បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សរសៃប្រសាទ សរសៃឈាម និងធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។

លោកនាយឧត្តមសេនីយ៍ ក៏បានស្នើដល់សារធារណជនចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរក្សាសុខមាលភាព សុខភាព និងអនាគតកូនចៅទាំងអស់គ្នា ដោយត្រូវរាយការណ៍ពីរាល់ទីតាំងដែលមានស្តុកទុក លក់ចែកចាយសារធាតុញៀន Happy balloon ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម