Connect with us

ព័ត៌មានជាតិ

ស៊ីម៉ាក់ គ្រោងបញ្ជូនមន្ត្រី ៥ រូប ទៅជប៉ុន សិក្សាការរៀបចំ គ្រប់គ្រង សារមន្ទីរតេជោសន្តិភាព

បានផុស

នៅ

មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា ហៅកាត់ ស៊ីម៉ាក់ នឹងបញ្ជួនមន្ត្រីចំនួន ៥រូប ទៅហ្វឹកហ្វឺននៅប្រទេសជប៉ុនដើម្បីពង្រឹងសមត្ថភាពលើការរៀបចំ និងគ្រប់គ្រងសារមន្ទីរតេជោសន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ បានឱ្យដឹងនៅក្នុងជំនួបពិភាក្សាជាមួយក្រុមការងារនៅសារមន្ទីរ “តេជោសន្តិភាព” ស្រុកបាគង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះថា ការត្រៀមចាត់បញ្ជូនមន្ត្រីចំនួន ៥រូប សម្រាប់ទៅវគ្គហ្វឹកហ្វឺនទី១ នៅជប៉ុនដើម្បីពង្រឹងសមត្ថភាពលើការរៀបចំ និងគ្រប់គ្រងសារមន្ទីរតេជោសន្តិភាព។

សារមន្ទីរតេជោសន្តិភាព ដែលមាន​ទីតាំ​ងស្ថិតនៅ ឃុំត្រពាំងធំ​ ស្រុកបាគង​ ខេត្តសៀមរាប ​នៅក្បែរផ្លូវទៅព្រលានយន្តហោះថ្មី និងផ្លូវជាតិ៦A នឹងដំណើរការសាងសង់ចាប់ពី ខែវិច្ឆិកា​ ឆ្នាំ២០២៣ និងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៥ ខាងមុខនេះ។ សារមន្ទីរនេះសាងសង់នៅលើផ្ទៃដី ១២ហិតតា ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។

លោក ហេង រតនា បានបន្តថា គម្រោងការកសាងសារមន្ទីរ “តេជោសន្តិភាព” ពិតជាមានសារៈសំខាន់ណាស់ ដើម្បីបន្តអប់រំផ្សព្វផ្សាយពីគុណតម្លៃ នៃសន្តិភាព ព្រោះសារមន្ទីរតេជោសន្តិភាព នឹងត្រូវរៀបចំតាំងបង្ហាញពិព័ណ៌រូបភាព ខ្លឹមសារឯកសារ វត្ថុតាង និងសាក្សីអមជាមួយតឹកតាងប្រវត្តិសាស្រ្តឈឺចាប់ខ្លោចផ្សា និងការបំផ្លិចបំផ្លាញនានាដោយសារសង្គ្រាម សម្រាប់បម្រើការអប់រំផ្សព្វផ្សាយដែលអាចចូលរួមជំរុញនូវការផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបថ និងពង្រឹងស្មារតីយុវជនជំនាន់ក្រោយៗឱ្យស្គាល់ពីតម្លៃដ៏មហាសាល នៃសន្តិភាព និងអាចជាចលនាគាំទ្រយ៉ាងពេញទំហឹងចំពោះទស្សនវិស័យ “អរគុណសន្តិភាព” ដ៏ប្រពៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ។

លោកអគ្គនាយក បានបញ្ជាក់ថា ជាក់ស្តែងប្រទេសក្នុងតំបន់អាស៊ីមានចំនួន១៨ សុទ្ធតែមានសារមន្ទីរសន្តិភាព ក្នុងនោះប្រទេសជប៉ុនមានចំនួន ៨៥កន្លែង កូរ៉េខាងត្បូងមានចំនួន ២០កន្លែង និងចិនមានចំនួន ១៤កន្លែង ហើយការអប់រំផ្សព្វផ្សាយពីតម្លៃសន្តិភាពដល់ស្រទាប់យុវជន សិស្ស-និសិ្សត បាន និងបន្តជំរុញយ៉ាងខ្លាំងក្លានៅជប៉ុនដោយក្នុងមួយឆ្នាំៗតាមសារមន្ទីរសន្តិភាពនីមួយៗទទួលបានដំណើរទស្សនកិច្ចពីសាលាបឋម ឬសាលាមធ្យមសិក្សាប្រមាណជាង ២ ពាន់សាលារៀន និងមានអ្នកចូលទស្សនាជាទូទៅមានចំនួនជាង ១ លាននាក់។

លោកអគ្គនាយកស៊ីម៉ាក់ បានបន្តទៀតថា មរតករឿងរ៉ាវប្រវត្តិសាស្ត្រសង្គ្រាម​ និងសន្តិភាព នៃព្រះរាជាណាចក្រដ៏កំសត់នេះ​នឹងត្រូវបានរៀបចំចងក្រង និងដាក់តាំងបង្ហាញនៅសារមន្ទីរតេជោសន្តិភាពនេះ​ សម្រាប់សាធារណជនជាតិ និងអន្តរជាតិ ​ជាពិសេសសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយៗទៀតបានសិក្សាឈ្វេងយល់ពីគុណតំលៃដ៏មហាសាល នៃសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម។ ក្រៅពីនេះសារមន្ទីរនេះនឹងក្លាយជាមរតកជាតិមួយបង្ហាញឱ្យពិភពលោកនូវការតស៊ូរបស់សម្ដេចតេជោ ក្នុងការបញ្ចប់សង្គ្រាមនៅកម្ពុជា និងក្លាយជាឃ្លាំងចំណេះដឹង និងព័ត៌មានចងចាំពីទុក្ខសោកវេទនារបស់ប្រជាជនកម្ពុជាឆ្លងកាត់សង្គ្រាម និងសំណល់យុទ្ធភណ្ឌសង្គ្រាម និងស្វែងយល់ព្រមទាំងតំកល់តំលៃសន្តិភាពជាមរតកដ៏មហាសាល។

គួរបញ្ជាក់ថា គម្រោងសាងសង់អគារផ្សព្វផ្សាយអប់រំយល់ដឹងពីសង្គ្រាម (សារមន្ទីរសន្តិភាព) និងអគារហ្វឹកហ្វឺនត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២២ កន្លងទៅ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន និង លោកនាយករដ្ឋមន្ត្រីជប៉ុន ដែលមានទឹកប្រាក់ចំនួន ២ ៤៥១ លានយ៉េន ស្មើប្រមាណ ១ ៧១៧ លានដុល្លារ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីជប៉ុនអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធននានៅកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបន្តរឹតបន្តឹង​ក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកជំនាញភាសាបាលី ពន្យល់ពីអក្សរបាលីដែលមាន ក/ន នៅខាងចុង “មគ្គុទ្ទេសក៍” និង “មគ្គុទ្ទេសន៍” តើខុសគ្នាបែបណាខ្លះ?

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក នេត្រ ភក្រ្តា ស្នើអ្នកសារព័ត៌មានលុប បំបាត់ការដាក់ខែទារប្រាក់កម្រៃនៅទីតាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

មោទនភាព! កម្ពុជាជាប់ឆ្នោតជាសមាជិកនៃគណៈកម្មការកសាងសន្តិភាពអង្គការ​សហ​ប្រជា​ជាតិ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆ្នាំ​២០២៣ ការ​ទិញ​លក់​សព្វាវុធ កើន​ឡើង​ដល់ ៦៣២​ពាន់​លាន​ដុល្លារ

ចរាចរណ៍១៦ ម៉ោង មុន

ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ស្ថានទូត​ចំនួន​៦ ត្រូវ​បាន​កម្ទេច ពេល​រុស្ស៊ី​បាញ់​មីស៊ីល​វាយ​ប្រហារ​រដ្ឋធានី​កៀវ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីល Ballistic សន្ធាប់លើទីក្រុង កៀវ, មួយថ្ងៃ ក្រោយ លោក ពូទីន បង្អួតកម្លាំងទ័ព

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រថយន្តបុករះនៅផ្សារបុណ្យណូអែលអាល្លឺម៉ង់ ស្លាប់និងរបួសមនុស្សច្រើននាក់ សង្ស័យជាអំពើភេរវកម្ម

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផលដំឡូងមី កសិករត្រៀមប្រមូល ហាង​ឆេង​​ទីផ្សារ​បាន​ត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម