Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកែប សម្រេចដកបង្គោលថ្មដែលដាំនៅកណ្ដាលទ្រូងផ្លូវ និងតម្រូវឲ្យម្ចាស់ដីទៅសុំច្បាប់អនុញ្ញាតឡើងវិញ

បានផុស

នៅ

ក្រោយមានការចុះផ្សាយព័ត៌មានកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ ថាមានការបោះបង្គោលរបងថ្មនៅចំកណ្តាលទ្រូងផ្លូវនៅក្នុងសង្កាត់កែប ក្រុងកែប លោក ប៊ុន យោង អភិបាលរងខេត្តកែប និងជាអ្នកនាំពាក្យបានបញ្ជាក់នាថ្ងៃទី១៦ ខែវិច្ឆិកានេះថា អាជ្ញាធរក្រុងកែប បានសម្រេចដកបង្គោលរបងដែលបោះចំកណ្តាលទ្រូងផ្លូវនោះចេញហើយ ដោយភាគគឺម្ចាស់ដីមានប័ណ្ណកម្មសិទ្ធិមានការព្រមព្រៀងដកបង្គោលរបងនោះចេញហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យរដ្ឋបាលខេត្តបានបន្ថែមទៀតថា ការដកនេះដោយសារភាគីម្ចាស់ដីមានប័ណ្ណកម្មសិទ្ធមិនបានទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរជាមុននោះឡើយ ហើយអាជ្ញាធរបានតម្រូវឱ្យភាគីម្ចាស់ដីទៅសុំច្បាប់នៅរដ្ឋបាលក្រុងកែបនោះឡើងវិញ។

ដោយឡែក ការបោះបង្គោលរបស់ម្ចាស់ដី សូមធ្វើការបកស្រាយបំភ្លឺពីអាជ្ញាធរថា បើយោងទៅតាមប្លង់ប័ណ្ណកម្មសិទ្ធម្ចាស់ដីដែលមាន នាកន្លងទៅដោយមន្ត្រី និងមន្ទីរជំនាញបានឈួសឆាយធ្វើផ្លូវចុះទៅសមុទ្រ បានចូលដីប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធិចំនួនប្រមាណ ៣ ម៉ែត្រ។ ទោះជាយ៉ាងណាអាជ្ញាធរនឹងបញ្ចប់បញ្ហានេះដោយបានរក្សាផ្លូវនេះទុក១២ម៉ែត្រ ដ៏ដែល ប៉ុន្តែអាជ្ញាធរបានតម្រូវឱ្យម្ចាស់ដីមុន និងធ្វើរបងត្រូវទៅសុំច្បាប់អនុញ្ញាតពីអាជ្ញាធរឬមានសមត្ថកិច្ចជាមុនសិនទើបអាជ្ញាធរអនុញ្ញាត៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម