ព័ត៌មានជាតិ
លោក ហេង សួរ ជំរុញឱ្យEuroChamជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបមកកម្ពុជា
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានជំរុញឱ្យសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Cambodia)ជួយទាក់ទាញការវិនិយោគក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការអាជីវកម្មក្នុងតំបន់អាស៊ីងាកមកចាប់អារម្មណ៍កម្ពុជា។

ការថ្លែងដូចនេះរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ខណៈដែលលោកបានដឹកនាំគណៈប្រតិភូជួបសំដែងការគួរសមនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបប្រកបដោយភាពស្និទ្ធស្នាល និងត្រង់ទៅត្រង់មក លោករដ្ឋមន្ត្រី បានលើកឡើងពីកិច្ចការងារអាទិភាពរបស់ក្រសួងក្នុងអាណត្តិទី៧នេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសំដៅបន្តលើកកម្ពស់ លក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ ឱ្យកាន់តែប្រសើរឡើងក្នុងគោលបំណងបង្កើតឱ្យមានបរិយាកាសនៃការវិនិយោគដែលមានស្រាប់កាន់តែមានភាពប្រសើរឡើងជាលំដាប់ និងការទាក់ទាញវិនិយោគថ្មីបន្ថែមទៀតជាពិសេសការវិនិយោគរបស់ក្រុមហ៊ុនអឺរ៉ុប។

ជាការឆ្លើយតបក្រៅពីការអបអរសាទរទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីចំពោះមុខតំណែងថ្មី លោក Tassilo BRINZER ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា(EuroCham Cambodia) បានគាំទ្រ ហើយថាវាជាតួនាទីចម្បងរបស់សភាពាណិជ្ជកម្មសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាដើម្បីបង្ហាញដល់អ្នកវិនិយោគរបស់អឺរ៉ុបដែលកំពុងមានវត្តមាននៅតំបន់អាស៊ី ងាកមកចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា។ សម្រាប់ប្រធានសភាពាណិជ្ជកម្មសហភាពអឺរ៉ុបរូបនេះ បរិយាកាសនៃទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌការងារនៅកម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់បុគ្គលិកក្នុងរោងចក្រ សហគ្រាស និងការហ្វឹកហ្វឺនកូនជាងដែលជាចំណុចគន្លឹះនៃការបង្កើនផលិតភាពការងារខ្ពស់ដែលអ្នកវិនិយោគចង់បាន។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីទាំងពីរ មានសុទិដ្ឋិនិយមខ្ពស់ចំពោះកិច្ចសហការបន្តបន្ទាប់ទៀតដើម្បីជំរុញឱ្យលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈនៅក្នុងរោងចក្រសហគ្រាសកាន់តែប្រសើរឡើងមួយកម្រិតបន្ថែមទៀតក្នុងគោលបំណងធ្វើឱ្យកម្ពុជាមានភាពទាក់ទាញកាន់តែខ្លាំងសម្រាប់ការវិនិយោគ៕




-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង