Connect with us

ព័ត៌មានជាតិ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ស្នើឱ្យ​រាជរដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ពង្រីក​ទីផ្សារការងារ

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២៣​នេះ បាន​ស្នើឱ្យ​ព្រះរាជាណាចក្រអា​រា​ប៊ី​សា​អូឌីត ពង្រីក​វិសាលភាព​ទីផ្សារការងារ​ជាមួយ​កម្ពុជា​។ នេះ គឺជា​ការលើកឡើង​រប​ស់​លោក​រដ្ឋមន្ត្រី​ក្នុង​ជំនួប​ផ្លូវការ​ជា​មួយនឹង​លោក Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​អា​រា​ប៊ី​សា​អូឌីត​នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ជំនួប​ប្រកបដោយ​ភាព​រីករាយ លោក​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការពង្រីក​ទីផ្សារការងារ​ពី​វិស័យ​អតិពលកម្ម​ទៅ​វិស័យ​ដែល​ប្រើប្រាស់​កម្លាំង​ជំនាញ នឹងមាន​ភាព​ទាក់ទាញ​សម្រាប់​ពលរដ្ឋ​កម្ពុ​ជាជាង​។

ជា​ការ​ឆ្លើយតប ឯកអគ្គរាជទូត​អា​រា​ប៊ី​សា​អូឌីត បាន​ទទួលយក​សំណើ​របស់​លោក​រដ្ឋមន្ត្រី ហើយ​ថា​នឹង​បញ្ជូន​សំណើ​នេះ​ទៅកាន់​រដ្ឋាភិបាល​របស់​ខ្លួន​ដើម្បី​ពិចារណា និង​សម្រេច​។

​សូម​បញ្ជាក់​ថា ក្រៅពី​បញ្ហាសំខាន់​ខាងលើ ភាគី​ទាំងពីរ ក៏បាន​ពិភាក្សា​ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ដែល​កាន់តែ​ស្អិតល្មួត និង​រីកចម្រើន​ធំធាត់​ជាបន្ត​ទៀត បន្ទាប់ពី​ព្រះរាជាណាចក្រ​ទាំងពីរ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​ការបញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​កាលពី​ឆ្នាំ​២០១៦​។

ក្នុង​ជំនួប​ពិភាក្សា​ប្រកបដោយ​ភាព​រីករាយ លោក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​អា​រា​ប៊ី​សា​អូឌីត ដែល​បាន​មើល​ថែរក្សា​ពលរដ្ឋ​កម្ពុជា​ដែល​កំពុង​បម្រើ​ការងារ​នៅ​ទឹកដី​អា​រ៉ា​ប៊ី​សា​អូឌីត​ផងដែរ​។

យ៉ាងណាក៏ដោយ​មុននឹង​បញ្ចប់​ភាគី​ទាំងពីរ បាន​ប្តេជ្ញា​ជំរុញ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ការងារ​ឱ្យ​កាន់តែ​ស្អិតល្មួត​បន្ថែមទៀត​តាមរយៈ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចឃាត់បុរសម្នាក់ពាក់ព័ន្ធមុខសញ្ញាជួញដូរគ្រឿងញៀន នៅស្រុកកោះញែក

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្រះវិហារថ្មី និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរីកេសរធ្លក ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម