ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា គ្រប់សាសនាទាំងអស់ សុទ្ធតែមានគោលបំណងដូចគ្នា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងថា គ្រប់សាសនាទាំងអស់ សុទ្ធតែមានគោល បំណងដូចគ្នា គឺការអប់រំមនុស្ស និងអ្នកប្រតិបត្តិឲ្យប្រព្រឹត្តអំពើល្អ និងគោរពគ្នាទៅវិញទៅមក។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជា ណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/009-34-1024x614.png)
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្រប់សាសនាទាំងអស់ មិនថា សាសនាព្រះពុទ្ធ, សាសនាឥស្លាម, គ្រិស្តសាសនា និងសាសនាផ្សេងទៀត សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្ស និងអ្នកប្រតិបត្តិឲ្យមានផ្នត់គំនិត ស្មារតី សុចរិតភាព ប្រព្រឹត្តអំពើល្អ និងគោរពគ្នាទៅវិញទៅមក។
សម្ដេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា «ដែលនេះជាមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងការគោរពគ្នា និងសុខដុមរមនា ការកំណត់តម្លៃនៅក្នុងខ្លួន គឺជាកិច្ចការសំខាន់ ហើយជាពិសេសនៅក្នុងសម័យទំនើប នៅក្នុងសម័យដែលយើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន-យុវនារី សម្រាប់កុមារដែលនឹងក្លាយទៅជាអនាគតរបស់ប្រទេសជាតិយើង ដែលទាមទារចាំបាច់ នៅក្នុងការកំណត់នៃតម្លៃនៅក្នុងខ្លួន ឲ្យបានច្បាស់លាស់»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា នៅពេលដែលប្រទេសកម្ពុជាជួបការលំបាក និងចេញពីរបបខ្មែរក្រហម គឺជម្រើស និងលទ្ធភាពនៅក្នុងការទទួលបាននូវការអប់រំ ឬព័ត៌មាន ឬមួយការទទួលនូវលទ្ធភាពតាមបែបផែនសម្ភារៈនិយម មិនទាន់មានច្រើន។ ដូច្នេះ ជម្រើសនៃការអប់រំនាពេលនោះ គឺផ្តោតខ្លាំងទៅលើការរៀនសូត្រ ទៅលើការបំពេញតួនាទីជាកូនល្អ និងជាសិស្សល្អ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?