Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អាកាសចរណ៍​​ចំនួន​ពីរ​ មាន​ប្រតិបត្តិការ​​ហោះហើរ​ទៅ​​ប្រទេស​វៀតណាម

បានផុស

នៅ

​បច្ចុប្បន្ននេះមាន​ក្រុមហ៊ុន​​អាកាសចរ​ណ៍​ចំនួន​ពីរ កំពុង​​ប្រតិបត្តិការ​ផ្តល់​សេវា​ដឹក​អ្នក​ដំណើរ​​​ទៅប្រទេស​វៀតណាម។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ក្រុមហ៊ុន​អាកាស​ចរ​ទាំង​ពីរ​ដែល​កំពុង​ផ្តល់​សេវា​ដឹក​អ្នក​ដំណើរ​តាម​ផ្លូវ​អាកាស​ទៅ​ប្រទេស​វៀតណាម​គឺ​ក្រុមហ៊ុន Vietnam Airline និង​ក្រុមហ៊ុន​ក្នុង​ស្រុក Cambodia Angkor Air។ ក្រុមហ៊ុនទាំងពីរ​មាន​ប្រតិបត្តិការ​ហោះហើរ​ជាប្រចាំ​ដែលមានគោលដៅដូចជា​ទៅ​​ទី​ក្រុងហូជីមិញ ​ហាណូយ និង​ដាណាង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទង​តម្លៃ​សំបុត្រ​យន្តហោះ​ទៅប្រទេស​វៀតណាម លោក ស៊ិន ចាន់សេរីវុត្ថា​បាន​បញ្ជាក់​ថា អាស្រ័យ​លើ​តម្រូវការ​។ លោក​អះអាងថា យន្តហោះ​មួយ​មិន​អាច​ដឹក​​​ទទេ​ដោយ​គ្មាន​អ្នក​ដំណើរនោះ​ទេ។ នៅ​ពេលមាន​តម្រូវច្រើន ​មាន​ការប្រកួតប្រជែង​ តម្លៃ​ក៏​ប្រែប្រួល​តាម​ហ្នឹង​ដែរ​។

បើ​តាម​ប្រភព​ពីទី​​ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ ដែល​លក់​សំបុត​យន្តហោះ​​ទៅ​ក្រៅ​ប្រទេស​បាន​​ឲ្យ​ដឹង​​ថា សំបុត្រ​យន្តហោះ​​ទៅ​ប្រទេស​វៀតណាម​មាន​តម្លៃ​ថ្លៃបើ​ធៀប​សំបុត្រ​យន្តហោះ​ទៅ​ប្រទេស​ថៃ ដោយសារ​មិន​សូវ​មាន​ជើង​ហោះ​ហើរ​ ហើយ​​​​ណាមួយ​ខ្វះ​ការ​ប្រកួតប្រជែង​។

តាមទិន្នន័យ​ពី​រដ្ឋលេខាធិការ​អាកាសចរស៊ីវិល បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ចំនួន ៣២ ក្រុមហ៊ុនកំពុង​ប្រតិបត្តិការ​ដឹក​អ្នក​ដំណើរ​តាម​អាកាសយានដ្ឋាន​ទាំង ៣ របស់​កម្ពុជា។

បើតាម​មន្រ្តី​អាកាសចរ​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ​នៅ​ប្រទេស​អាស៊ាន​ទាំង ១០ ​មាន ថៃ ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ និង​វៀតណាម​ដែល​មាន​ភ្ជាប់​​​ជើង​ហោះហើរ​មក​ប្រទេស​កម្ពុជា​​។ ដោយ​ឡែក​​ប្រទេស​ប្រ៊ុយណេ និង​មីយ៉ាន់ម៉ា ​មិន​ទាន់​មាន​ជើង​ហោះហើរ​មក​ប្រទេស​កម្ពុជា​​នៅឡើយ​ទេ​។

​នៅ​តំបន់​អាស៊ី​មាន ចិន កូរ៉េ​ខាងត្បូងនិង​តៃវ៉ាន់ ក៏​មាន​ភ្ជាប់​​ជើងហោះហើរ​ ខណៈ​នៅ​តំបន់​មជ្ឈិមបូព៌ា​ប្រទេស​កាតាទើបតែភ្ជាប់​ជើង​ហោះហើរ​ឡើង​វិញ​មក​អាកាសយាន្តដ្ឋាន​ប្រទេស​កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម