ព័ត៌មានជាតិ
ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយទេ ត្រូវលុបបំបាត់ និងបំផ្លាញចោលឲ្យអស់
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយទេ ត្រូវលុបបំបាត់ និងបំផ្លាញចោលឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គី នៅក្នុសង្គមជាតិ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយ នៅព្រះរាជា ណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា មិនមានសាសនាណាមួយ ដែលប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ។ «ការប្រតិបត្តិ ពិតណាស់នៅក្នុងព្រះពុទ្ធសាសនា យើងមាននិកាយខុសគ្នា នៅក្នុងសាសនាឥស្លាម ក៏មាននិកាយខុសគ្នា នៅក្នុងគ្រឹះសាសនា ក៏មាននិកាយខុសគ្នា ប៉ុន្តែមិនមានការប្រតិបត្តិជ្រុលនិយម ដែលធ្វើឲ្យមានជម្លោះនៅក្នុងសាសនាតែមួយ ឬរវាងសាសនាណានៅកម្ពុជានោះទេ»។ នេះជាការលើកឡើបន្តរបស់សម្ដេចនាយករដ្ឋមន្ត្រី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ទាំងកត្តាគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមរបស់សហគមន៍ បានជួយទប់ស្កាត់ និងលុបបំបាត់ មិនឲ្យកើតមាននៅលើទឹកដីកម្ពុជា នូវការប្រកាន់គោលជំហររើសអើង គោលនយោបាយរើសអើង ឬគោលនយោបាយទស្សនៈជ្រុលនិយមបែបណាមួយនោះ។
ប្រមខុរាជរដ្ឋាភិបាល បានអំពាវនាវឲ្យរួមគ្នាការពារកុំឲ្យកើតមាន នូវគោលនយោបាយរើសអើង ឬទស្សនៈជ្រុលនិយម ហើយបើមានត្រូវលុបបំបាត់ឲ្យអស់ ដើម្បីថែរក្សានូវសុខសន្តិភាព និងសុខដុមរមនានៅក្នុងសង្គមកម្ពុជា។
«ទស្សនៈ និងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយ ត្រូវលុបបំបាត់ និងបំផ្លាញចោលឲ្យអស់ ព្រោះវាធ្វើឲ្យបែកបាក់សាមគ្គីនៅក្នុសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព សេរីភាព។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ តែអ្វីដែលកើតឡើងមុនគេ គឺជម្លោះនៅក្នុងចិត្តរបស់ប្រជាពលរដ្ឋ ការប្រកាន់ការរើសអើង ការលាបពណ៌គ្នា ការឲ្យស្អប់សញ្ជាតិនេះ ឬសាសនានោះ គឺជាកត្តាធ្វើឲ្យមនុស្សឈានទៅដល់ការស្អប់គ្នា ហើយបើស្អប់គ្នាហើយ មិនចាំបាច់មានអាវុធទេ សូម្បីតែដៃ ឬដុំថ្ម ក៏អាចបង្កើតជាសង្រ្គាមបានដែរ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក