Connect with us

ព័ត៌មានជាតិ

ទូតអាល្លឺម៉ង់៖ ក្រោមការដឹកនាំរបស់លោក ស សុខា នឹងធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានការ ងារធំៗថែមទៀត

បានផុស

នៅ

ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា មានសុទិដ្ឋិនិយមចំពោះការដឹកនាំរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងធ្វើឱ្យក្រសួងមហាផ្ទៃសម្រេចបានសមិទ្ធផលធំៗបន្ថែមទៀត។ ការបញ្ជាក់របស់លោកឯកអគ្គរដ្ឋទូត ធ្វើឡើងនាឱកាសចូលជួបសម្ដែងការគួរសមជាមួយលោក ស សុខា នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនេះ លោក STEFAN MESSERER ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ជាពិសេសការផ្ទេរសេវាសាធារណៈមួយចំនួនពីថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈយន្តការច្រកចេញចូលតែមួយ។ លោក ក៏បានចូលរួមអបអរសាទរកម្ពុជាចំពោះការរៀបចំប្រព័ន្ធរដ្ឋាភិបាលឌីជីថល (Digital Government) ដើម្បីជំរុញការផ្តល់សេវាសាធារណៈជូនពលរដ្ឋកាន់តែប្រសើរ  ជាពិសេសកាត់បន្ថយការចំណាយ និងចំណេញពេលវេលា។

នៅចំពោះមុខលោកឧបនាយករដ្ឋមន្ត្រី, លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ក៏បានបង្ហាញការប្ដេជ្ញាចិត្តជំរុញ គាំទ្រ និងលើកទឹកចិត្តដល់វិនិយោគិនរបស់អាល្លឺម៉ង់ឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។

ជាកិច្ចឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងសហការី ព្រមទាំងសម្ដែងការអបអរសាទរក្នុងឱកាសខួបអនុស្សាវរីយ៍ទី៣០ នៃការចាប់ផ្តើមឡើងវិញនៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាល្លឺម៉ង់។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណអាល្លឺម៉ង់ចំពោះការប្ដេជ្ញាចិត្ត និងការបង្ហាញឆន្ទៈបន្តរួមចំណែកគាំទ្រកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ដែលបាននិងកំពុងទទួលលទ្ធផលប្រកបដោយផ្លែផ្កា។ លោក ក៏បានអរគុណអាល្លឺម៉ង់ ដែលបានសហការ និងសម្របសម្រួល ព្រមទាំងផ្ដល់ការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជានៅអាល្លឺម៉ង់កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានប្រាប់លោកទូត ថា បច្ចុប្បន្ន កម្ពុជាកំពុងអនុវត្តកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ សម្រាប់ឆ្នាំ២០២១-២០៣០ ដែលនឹងមានការបន្តបែងចែកអំណាច និងធនធានពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិបន្ថែមទៀត ដើម្បីឱ្យការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋានកាន់តែមានភាពប្រសើរឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៩ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៤០ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម