ព័ត៌មានជាតិ
មកដល់ពេលនេះមានផលិតផលក្នុងស្រុកជាង ៦០០ មុខ ចុះបញ្ជីភូមិមួយផលិតផលមួយ
បើតាមលោកបណ្ឌិត សួង ណយ មុខទំនិញក្នុងស្រុកជាង ៦០០ មុខ ត្រូវបានចុះបញ្ជីក្នុងចលនាភូមិមួយផលិតផលមួយ។
លោកបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតមួយនៃទីស្ដីការគណៈរដ្ឋមន្ដ្រីបានឲ្យកម្ពុជាថ្មីថា ស្របទៅនឹងគោលការណ៍ពង្រីកបន្ថែមនូវទីផ្សារសម្រាប់ផលិតករកម្ពុជាឲ្យកាន់តែរីកសុះសាយទាំងទីផ្សារក្នុងស្រុកក៏ដូចជាអន្តរជាតិ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដោយមានការជ្រោមជ្រែងពីគណៈកម្មាការជំរុញចលនាភូមិមួយផលិតផលមួយរាជធានីខេត្តទាំងអស់ បានដំណើរការចងក្រងសមាជិកភូមិមួយផលិតផលមួយបានចំនួនជាង ៦០០ ផលិតផល។ ក្នុងចំណោម ៦០០ ផលិតផលមានផលិតផលប្រភេទទំនិញ (រូបិយ) ប្រហែល ៤៨០ ផលិតផល និងផលិតផលប្រភេទសេវាកម្មមានប្រហែលជាង ១០០ ផលិតផល។

លោកថា សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកមានការរីកចម្រើនតាមរយៈការផ្សព្វផ្សាយ ហើយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ គ្រោងនឹងចុះបញ្ជីផលិតផលជាបន្តបន្ទាប់ទៀត។
ទាក់ទងការចូលរួមផ្សព្វផ្សាយផលិតផលក្នុងស្រុកលោកបណ្ឌិត សួង ណយ បានឲ្យដឹងថា ឆ្នាំនេះមានការរៀបចំតាំងបង្ហាញផលិតផលក្នុងស្រុកតាមរយៈវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញនៅ១៥ រាជធានីខេត្ត។
វេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ដើម្បីកៀរគរសក្ដានុពលសេដ្ឋកិច្ចនៃផលិតផលនិងសេវាកម្មក្នុងស្រុក កសាងបណ្តាញទីផ្សារផលិតផលក្នុងស្រុកដើម្បីលក់បន្តនិងឈានទៅការនាំចេញ។
តាមរយៈវេទិការនេះបានបង្កើតយន្តការតភ្ជាប់បណ្ដាញប្រទាក់ក្រឡាគ្នាពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផលពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់ ដែលពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក។

បើតាមលោកបណ្ឌិត សួង ណយ ការដឹកនាំគំនិតផ្ដួចផ្ដើមឱ្យមានជំនួបរវាងផលិតផលនិងអ្នកទិញ មានគោលបំណងកាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្ដានុពល។ លើសពីនេះដើម្បីកសាងបរិយាកាសអំណោយផលសម្រាប់ផលិតផលក្នុងស្រុកឱ្យរីកចម្រើន៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង