ព័ត៌មានជាតិ
ក្រសួងកិច្ចការនារី និងអង្គការភ្លែនរួមគ្នាជួយជំរុញលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងសម័យឌីជីថល
ក្រសួងកិច្ចការនារី និងអង្គការភ្លែនបានរៀបចំការពិភាក្សា ដើម្បីអបអរទិវាអន្តរជាតិក្មេងស្រីក្រោមប្រធានបទ៖ “ការលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ក្មេងស្រីក្នុងយុគសម័យឌីជីថល” ដើម្បីលើកស្ទួយ និងលើកកម្ពស់ដល់ការដឹកនាំរបស់ក្មេងស្រីនាពេលបច្ចុប្បន្ន។ កម្មវិធីនេះធ្វើនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការចូលរួមរបស់ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងកិច្ចការនារីតាមរយៈទំព័រហ្វេសប៊ុក។

គោលបំណងក្នុងការរៀបចំកិច្ចពិភាក្សានេះឡើងមក ដើម្បីបង្កើនការយល់ដឹងជូនសាធារណៈជនជាពិសេសយុវជន អំពីគោលគំនិតសំខាន់ៗនៃមូលបទ “ភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ក្នុងយុគសម័យឌីជីថល”។ ផ្តល់ឱកាសដល់ក្មេងស្រីជំនាន់ក្រោយចូលរួមជាវាគ្មិនកិត្តិយស បង្ហាញនូវគំរូភាពជាអ្នកដឹកនាំ បង្ហាញគំនិតថ្មីៗ បំផុសគំនិត និងចែករំលែកសក្តានុពលរបស់ខ្លួនដើម្បីឈានទៅសម្រេចបានសមភាពយេនឌ័រ ការបង្កើនភាពអង់អាចដល់ស្រ្តីនាពេលអនាគត។ លើកកម្ពស់ការចូលរួមរបស់ក្មេងស្រី នៅក្នុងកិច្ចអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យឌីជីថល និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដោយរំលេចអំពីគុណតម្លៃនៃសិទ្ធិ សក្តានុពល និងកាលានុវត្តភាពរបស់ក្មេងស្រី ក្នុងការចូលរួមក្នុងវិស័យឌីជីថល។

បើតាមក្រសួងកិច្ចការនារី យុទ្ធនាការទិវាអន្តរជាតិក្មេងស្រី គឺជាយុទ្ធនាការជាសកល របស់អង្គការសហប្រជាជាតិ ក្នុងការបញ្ឈប់ការរើសអើងអំពើហិង្សា និងភាពខុសគ្នាផ្នែកសេដ្ឋកិច្ច-សង្គម ដែលធ្វើឱ្យប៉ះពាល់ដល់ក្មេងស្រី ព្រមទាំងចូលរួមបង្កើនភាពអង់អាចរបស់ក្មេងស្រី ដើម្បីឱ្យពួកគេមានឱកាសពេញលេញ ក្នុងការអនុវត្តសិទ្ធិ និងសក្តានុពលរបស់ខ្លួន៕



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា