ព័ត៌មានជាតិ
មានបញ្ហាពេលឆ្លងកាត់ព្រំដែន ពលករខ្មែរអាចទាក់ទងមកលេខ Hotline ចំនួនពីរខ្សែ
ប្រសិនបើមានបញ្ហាប្រឈមពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ព្រំដែន ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរ អាចទំនាក់ទំនងមកគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែនបាន តាមរយៈលេខទូរស័ព្ទ ១២៤៤ និងប្រព័ន្ធតេលេក្រាម ០៩៧ ៥៥៥ ១២៤៤។

សេចក្តីជូនដំណឹងរបស់គណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានជូនដំណឹងដល់សាធារណជន ឬពលករខ្មែរ ដែលធ្វើដំណើរចេញ-ចូលតាមច្រកព្រំដែនទាំងអស់ ឱ្យបានដឹងថា គណៈកម្មការចំពោះកិច្ច បានរៀបចំប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ ដែលមានមធ្យោបាយសម្រាប់ទំនាក់ទំនងជាលេខទូរស័ព្ទ Hotline ១២៤៤ ដោយឥតគិតថ្លៃ និងប្រព័ន្ធតេលេក្រាម (Telegram) ០៩៧ ៥៥៥ ១២៤៤។
បើតាមសេចក្ដីជូនដំណឹងនេះ សាធារណជន ឬជាពិសេសពលករខ្មែរទាំងឡាយ ដែលមានបំណងចង់ផ្តល់ព័ត៌មាន ឬ សំណូមពរផ្សេងៗពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងពេលធ្វើដំណើរចេញ-ចូល និងឆ្លងកាត់ព្រំដែនកម្ពុជា អាចទាក់ទងមកគណៈកម្មការចំពោះកិច្ចបាន តាមប្រព័ន្ធទំនាក់ទំនងទាន់ហេតុការណ៍ខាងលើនេះ។

គួរជម្រាបថា កាលពីពាក់កណ្ដាលខែកញ្ញា កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេចមួយឱ្យបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែនរបស់កម្ពុជា។ គណៈកម្មការចំពោះកិច្ចនេះ ត្រូវដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ជាប្រធាន លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធានប្រចាំការ លោក សំរិទ្ធ ឌី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន លោក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ ជាអនុប្រធាន និងប្រធានអង្គភាពជំនាញមួយចំនួនទៀត រួមទាំងអភិបាលខេត្តជាប់ព្រំដែនផង ជាសមាជិក។
ការបង្កើតគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ-ចូលរបស់ពលករខ្មែរនៅតាមព្រំដែន នាពេលនេះ ខណៈកន្លងមក រាល់ការចេញចូល និងការឆ្លងដែនរបស់ពលរដ្ឋ ជាពិសេសពលករ ដែលតែងជួបបញ្ហាលំបាកមួយចំនួនលើភាពមិនប្រក្រតីផ្សេង ពិសេសការទារកម្រៃក្រៅផ្លូវការ៕


-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា