ព័ត៌មានជាតិ
លោក ឆុន វាសនា ជំរុញយុវជនខ្មែរបង្កើត មាតិការកលុយតាម Facebook និង YouTube
វិស័យ MMO ឬអាចហៅម្យ៉ាងទៀតបានថា ជាការរកលុយតាម Facebook និង YouTube បានកំពុងមានការរីក ចម្រើននៅកម្ពុជា។

ថ្លែងប្រាប់កម្ពុជាថ្មី លោក ឆុន វាសនា ប្រធាននាយកដ្ឋានបច្ចេកទេសវិទ្យុ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ក្រសួងព័ត៌មាន និងជាអ្នកបង្កើតមតិកា បានជំរុញដល់យុវជន ឬអ្នកចូលចិត្ដវិស័យ MMO កុំខ្លាចក្នុងការចាប់ផ្ដើម និងកុំរង់ចាំរហូត ទាល់តែមានអ្វីៗគ្រប់យ៉ាងទើបចាប់ផ្ដើម។ លោកបានគូសបញ្ជាក់ហេតុផលចំនួនពីរ ដែលជំរុញដល់យុវជនក្នុងការបង្កើត មាតិការកលុយតាមអ៊ីនធើណិត ដូច្នេះថា «ទី១. ដោយសារតែខ្ញុំឃើញយុវជន មួយចំនួនគាត់មានទេពកោសល្យ ប៉ុន្តែ អត់មានឱកាសក្នុងការបង្ហាញ ហើយទីពីរនោះ ខ្ញុំចង់ឲ្យយុវជន និងម្ចាស់អាជីវកម្មដែលគាត់មានស្រាប់ អាចប្រើប្រាស់ បណ្តាញសង្គមដើម្បីបង្កើនចំណូលបន្ថែម»។
លោក ឆុន វាសនា បានសង្កត់ធ្ងន់ថា «ខ្ញុំនិយាយតែវីដេអូ Original ទេ»។ សម្រាប់ចំណូលវិញជាទូទៅជាមធ្យម ប្រសិនបើគាត់យកចិត្តទុកដាក់ ពេលគាត់គ្រប់គោលការណ៍គាត់អាចរកចំណូលបានចាប់ពី ១០០ ដុល្លា ទៅ ១០០០ ដុល្លាក្នុងមួយខែ។ នៅកម្ពុជា Creator មានប្រហែលជា ៥ភាគរយ តែប៉ុណ្ណោះដែលជាអ្នកផលិតមាតិកា។
លោក វាសនា ដែលគេស្គាល់ជាអ្នកបង្កើតមាតិកាចែករំលែកចំណេះដឹងរកលុយតាមអ៊ីនធើណិត ជាច្រើនឆ្នាំ បានប្រាប់អំពីគន្លឹះមួយចំនួន រួមមាន៖

ចាប់ផ្តើមជាមួយអ្វីដែលយើងមាន៖ ប្រសិនបើអ្នករង់ចាំរហូតដល់មានអ្វីៗគ្រប់យ៉ាង អ្នកនឹងមិនអាចចាប់ផ្តើមបានទេ។ មិនដែលមានថ្ងៃណា ឬពេលវេលាណាល្អឥតខ្ចោះក្នុងការចាប់ផ្តើម YouTube នោះឡើយ។
ប្តេជ្ញាចិត្តចំពោះការងារ YouTube៖ ប្រសិនបើអ្នកធ្វើរឿងត្រឹមត្រូវតាមដំណាក់កាល ដំណើរការមួយៗ វាត្រូវចំណាយ ពេល វាត្រូវការការខិតខំប្រឹងប្រែង វាត្រូវការការប្តេជ្ញាចិត្ត ចំពោះការងារ ហើយធ្វើការងារនេះជារៀងរាល់ថ្ងៃ។
បង្ហោះវីដេអូឲ្យបានទៀងទាត់៖ ការផុសវីដេអូឲ្យបានទៀងទាត់ គឺជាគន្លឹះសំខាន់ បើមិនបានផុសវីដេអូទៀងទាត់ទេ អ្នក នឹងបាត់បង់ការយកចិត្តទុកដាក់។ ប្រសិនបើអ្នកផុស ១០ ថ្ងៃជាប់ៗគ្នា ហើយមិនបានផុសក្នុងរយៈពេល ៣ សប្តាហ៍ បន្ទាប់ នោះអ្នកធ្វើមិនជាប់លាប់នោះទេ។
ចំណុចទាំងបីនេះ គឺជាហេតុផលដែល YouTubers ល្បីៗ នៅលើពិភពលោក ទទួលបានជោគជ័យ។
លោក ឆុន វាសនា បានបន្ថែមថា ប្រសិនបើយុវជនចង់បានចំណូលបន្ថែមពី Facebook និង You tube ត្រូវតែ សិក្សាស្រាវជ្រាវ និងតាមដានជាប់ជានិច្ចពីការ Update របស់បណ្តាញសង្គមទាំងអស់នេះ ជាពិសេសត្រូវបង្ហាញ ទេពកោសល្យរបស់ខ្លួន បង្កើតមាតិកាតាមចំណង់ចំណូលចិត្តដែលខ្លួនស្រឡាញ់ និងមានសមត្ថភាពអាចធ្វើបាន។
បើតាមលោក ឆុន វាសនា «ខ្ញុំសូមឲ្យបងប្អូនផលិតវីដេអូថ្មី កុំកាត់វីដេអូរបស់គេ ឬចម្លងគ្នា ហើយផលិតមាតិកាណា ដែលជួយដល់សង្គមរបស់យើង ប្រទេសរបស់យើង»។
អ្នកលើកទឹកចិត្តឱ្យបង្កើតមាតិការូបនេះ បានសង្កត់ធ្ងន់ថា YouTube គឺជាដំណើរផ្សងព្រេង អ្នកណាធ្វើ អ្នកនោះបាន បើទោះជាអ្នកធ្វើ ឬមិនធ្វើក៏ ៥ ឆ្នាំទៀតនឹងមកដល់ដូចគ្នា៕
អត្ថបទ៖ ផល ធារិត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ