ព័ត៌មានជាតិ
«ខ្សែរ៉កកាហ្វេ» នៅខេត្តកែប កំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើន
កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លែង «ខ្សែរ៉កកាហ្វេ» ដែលជាទីពេញនិយម និងជាផលិតផលទេសចរណ៍ថ្មីមួយរបស់ខេត្តកែប បាន និងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឲ្យមកទស្សនាកម្សាន្តកាន់តែច្រើន។

«ខ្សែរ៉កកាហ្វេ» នេះ មានទីតាំងនៅលើភ្នំ ទល់មុខឆ្នេរខ្សាច់កម្សាន្ត អាចមើលឃើញសមុទ្រ ខ្យល់អាកាសបរិសុទ្ធត្រជាក់ស្រួល និងដើមឈើធំៗ រំលេចដោយទេសភាពបៃតង។ ចំណែកការរៀបចំកន្លែង គឺ ស្អាត អនាម័យ និងសេវាកម្មល្អ ពិសេសអាចជិះខ្សែរ៉កលេងលម្ហែកម្សាន្តមើលទេសភាពថែមទៀតផង។

កញ្ញា ស្រី គា អ្នកទេសចរមកពីខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះ «ខ្សែរ៉កកាហ្វេ» ក៏ដូចជាខេត្តកែបថា កញ្ញា បានមកលេងជាញឹកញាប់ ប៉ុន្តែមិនមានការជិនណាយទេ ដោយសារខេត្តកែបមានការអភិវឌ្ឍថ្មីៗ ជានិច្ច សំបូរកន្លែងទេសចរណ៍ប្លែកៗ។ ជាក់ស្ដែងដូចជា «ខ្សែរ៉កកាហ្វេ»នេះ ពិតជាទាក់ទាញខ្លាំងណាស់ ពិសេសសម្រាប់អ្នកចូលចិត្តថតរូបអនុស្សាវរីយ៍។

ចំណែក លោក វាសនា អ្នកទេសចរមកពីខេត្តសៀមរាបវិញ ក៏បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយពេលជិះខ្សែរ៉ក ថា នេះជាលើកដំបូងក្នុងឆាកជីវិត ដែលជិះខ្សែរ៉ក វាពិតជាសប្បាយរីករាយ និងមានអារម្មណ៍ប្លែក រំភើបខុសពីការដើរកម្សាន្តនៅតំបន់ផ្សេងៗ។

ដោយឡែក លោក បុត្រ ជាអ្នកនាំភ្ញៀវជិះខ្សែរ៉ក បានប្រាប់ឲ្យដឹងថា សេវាកម្មជិះខ្សែរ៉ក ជាផ្នែកមួយសំខាន់សម្រាប់ទាក់ទាញទេសចរឲ្យមកកម្សាន្តខេត្តកែប។ ក្រោយពេលបើកបានជាង ១ ខែនេះ «ខ្សែរ៉កកាហ្វេ» មានពលរដ្ឋ និងភ្ញៀវទេសចរ មកកម្សាន្តកាន់តែច្រើន ពិសេសសម្រាប់ថ្ងៃចុងសប្ដាហ៍។

គួរជម្រាបថា ខេត្តកែប នឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំពិធីបុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំ ២០២៣ នៅថ្ងៃទី ១ ធ្នូ ដល់ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៣ ខាងមុខនេះ ក្រោមប្រធានបទ«ទាំងអស់គ្នា ដើម្បីទេសចរណ៍»។ ក្នុងនោះ បែងចែកជា ៣ តំបន់ ដោយតំបន់ A (ទីតាំងប្រារព្ធពិធីនៅឆ្នេរ ២៧០០ ម៉ែត្រ ក្បែរផ្សារក្តាម) ,តំបន់ B (ឆ្នេរលេងទឹកស្រី ស) និងតំបន់ C (បរិវេណនៅខាងមុខសាលាខេត្តកែប)។ ចំពោះសកម្មភាពរៀបចំសំខាន់ៗ មានដាក់តាំងស្តង់ពិព័រណ៍ទំនិញ ការដាំដើមឈើនៅតាមឆ្នេរ សកម្មភាពកីឡា ការសម្ដែងសិល្បៈ ប្រគំតន្ត្រី ដុតកាំជ្រួច និងបង្ហោះគោម ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ១០ ជុំទី ៣ ឆ្នាំ ២០២៣ នាពេលខាងមុខ ក្បែរផ្សារក្តាម នៃខេត្តកែប៕
អត្ថបទ ៖ សឹង រ៉ាត់







-
សន្តិសុខសង្គម៧ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់