ព័ត៌មានជាតិ
ក្រោយដាក់ចេញ«ផែនការពិសេស»មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបន្ថែមជើងហោះហើរទៅមករវាងកម្ពុជា-ចិន
លោក ស៊ីន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលកម្ពុជា បានឱ្យដឹងថា ស្របពេល ដែលពិធីបុណ្យចូលឆ្នាំចិន និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនចិន-កម្ពុជាឆ្នាំ ២០២៤ កំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានប្រកាសពីការបន្ថែមជើងហោះហើររវាងប្រទេសចិន និងកម្ពុជាចាប់ពីខែធ្នូ តទៅ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ជនជាតិចិន ភ្ញៀវទេសចរណ៍អន្តរជាតិ និងអ្នកវិនិយោគ ដែលទៅសួរសុខទុក្ខសាច់ញាតិ និងការធ្វើដំណើរកម្សាន្ត ការធ្វើទស្សនកិច្ចអាជីវកម្មរវាងប្រទេសទាំងពីរ។

លោក Zhou Yingping អ្នកគ្រប់គ្រងទូទៅផ្នែកលក់នៅភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines បានលើកឡើងថា ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជាចំនួន ៤ ជើងក្នុងមួយសប្តាហ៍ ដោយផ្អែកលើមូលដ្ឋាននៃជើងហោះហើរដើមចំនួន ២ ជើងក្នុងមួយថ្ងៃ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។
លោក ស៊ីន ចាន់សេរីវុត្ថា បានគូសបញ្ជាក់ថា ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ6059 និង CZ323 នឹងដំណើរការមួយថ្ងៃម្តង។ បន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ8313 នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ នៅពេលនោះ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងមានជើងហោះហើរប្រចាំសប្តាហ៍ចំនួន ៣៦ ជើងរវាងទីក្រុងក្វាងចូវ និងរាជធានីភ្នំពេញ។
ដោយឡែក ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរទៅមកពីភ្នំពេញទៅជីណាន ខេត្តសានទុង នៅថ្ងៃទី២៣ ខែធ្នូ។ ក្នុងចំណោមនោះ ជើងហោះហើរពីជីណានមកភ្នំពេញ នឹងធ្វើដំណើរ នៅម៉ោង ១៥:០០នាទី រៀងរាល់ថ្ងៃសៅរ៍ ហើយមកដល់ភ្នំពេញនៅម៉ោង ១៨:៥៥នាទី ម៉ោងក្នុងស្រុក។ ចំពោះនៅឆ្នាំ ២០២៤ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏មានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅ ហៃគូ ហៃណាន និងសាន់យ៉ា ផងដែរ។ នេះជាការបន្ថែមរបស់លោក ស៊ីន ចាន់សេរីវុត្ថា។
ចំពោះតារាងជើងហោះហើរចុងក្រោយបំផុតដែលចេញផ្សាយដោយក្រុមហ៊ុនអាកាសចរណ៍ Lanmei Airlines ក្នុងខែនេះ បានបង្ហាញថា ក្រុមហ៊ុនបើកដំណើរការជើងហោះហើរចំនួន៦ ក្នុងមួយសប្តាហ៍ ពីប្រទេសចិនមក កាន់ទីក្រុងភ្នំពេញ។ ចាប់ពីខែវិច្ឆិកាដល់ខែធ្នូ ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងមានជើងហោះហើរត្រង់ ពីសៀងហៃមកភ្នំពេញក្នុងមួយថ្ងៃមួយជើង និងជើងហោះហើរត្រង់ពីគុនមីងមកសៀមរាប ក្នុងមួយសប្តាហ៍ពីរជើង។ ក្រុមហ៊ុន Air China បើកដំណើរការជើងហោះហើរពីប៉េកាំងមកភ្នំពេញ ក្នុងមួយសប្តាហ៍បីជើង។
បច្ចុប្បន្ន ចិនមានជើងហោះហើរត្រង់មកកម្ពុជា រួមមានមកពីទីក្រុងប៉េកាំង សៀងហៃ ក្វាងចូវ ណាននីង ឆេងទូ គុនមីង និងកន្លែងផ្សេងៗទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ វិច្ឆិកាថា រដ្ឋាភិបាលកម្ពុជានឹងដាក់ចេញនូវផែនការពិសេស «ទស្សនាសៀមរាបឆ្នាំ២០២៤» ដើម្បីស្តារវិស័យទេសចរណ៍របស់ប្រទេសឡើងវិញ។ សម្តេច ក៏បានបញ្ជាឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវបង្ក្រាបរាល់សកម្មភាពឧក្រិដ្ឋកម្ម ដើម្បីស្តារកេរ្តិ៍ឈ្មោះរបស់ប្រទេស និងស្តារទំនុកចិត្តរបស់ភ្ញៀវទេសចរឡើងវិញផងដែរ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ