Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី​ បញ្ជាឱ្យ អាជ្ញាធរខេត្តសៀមរាបទប់ស្កាត់ការទន្រានដីរដ្ឋធ្វើសម្បត្តិឯកជន

បានផុស

នៅ

រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សរ សុវណ្ណ បានបញ្ជាឱ្យអាជ្ញាធរខេត្តសៀមរាប ទប់ស្កាត់ករណីកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ លោក សរ សុវណ្ណ បានបញ្ជាបែបនេះ ក្នុងកិច្ចប្រជុំពិភាក្សាផ្សព្វផ្សាយណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិសាស្ត្រខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សរ សុវណ្ណ ក៏បានជម្រុញដល់ក្រុមការងារ ចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ឲ្យបានរួចរាល់ទូទាំងប្រទេសនាឆ្នាំ២០២៥។

លោក សរ សុវណ្ណ បានណែនាំដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់  ទាំងអស់ក្នុងខេត្តសៀមរាប  គឺត្រូវអនុលោមតាម ការណែនាំរបស់ក្រុមអ្នកបច្ចេកទេសក្នុងការងារចុះបញ្ជីដីធ្លី។  លោក ក៏បានចង្អុល ឱ្យអាជ្ញាធរជួយផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ និងត្រូវជួយសម្របសម្រួលពលរដ្ឋលើករណីជម្លោះព្រំដីជាប់គ្នា ដើម្បីសម្រួលដល់ក្រុមការងារការវាស់វែង។

មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដីរូបនេះ បានគូសបញ្ជាក់ឱ្យអាជ្ញាធរមូលដ្ឋានត្រូវក្ដាប់ពីប្រវត្តិដីឲ្យបានជាក់លាក់ ត្រូវបញ្ជាក់ឈ្មោះអ្នកគ្រប់គ្រង សំដៅងាយស្រួល ក្នុងការចុះបញ្ជីដីធ្លី ជាទ្រព្យសម្បត្តិខាងប្រពន្ធ ឬប្តី ឬក៏ជាទ្រព្យសម្បត្តិរួម ឲ្យមានប្រសិទ្ធិភាពខ្ពស់ និងត្រូវក្តាប់ឲ្យបានអំពីសាវតាដីដែលបានសុំចុះបញ្ជីឲ្យបានច្បាស់លាស់ ។

ដោយឡែក  អភិបាលរងខេត្តសៀមរាប លោក អ៉ឹង គឹមលាង ក្នុងឱកាសចូលរួមក្នុងកិច្ច​ប្រជុំនេះ ក៏បានណែនាំអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវធ្វើសកម្មភាពផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋ ឲ្យត្រៀមលក្ខណៈនូវរាល់ឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី  ដើមី្បជៀសវាងក្នុងកិច្ចដំណើរការទៅ មានភាពយឺតយ៉ាវ និង បង្កការលំបាកដល់បងប្អូនទៀតផង៕

អត្ថបទដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ​
សន្តិសុខសង្គម៣១ នាទីutes មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម