ព័ត៌មានជាតិ
អ្នកតំណាងរាស្រ្ត ដួង វណ្ណា៖ ការរៀបចំបុណ្យអុំទូកនៅខេត្តស្វាយរៀង គឺដើម្បីថែរក្សាទំនៀមទម្លាប់ វប្បធម៌ខ្មែរឱ្យនៅគង់វង្ស
រដ្ឋបាលខេត្តស្វាយរៀង នឹងរៀបចំពិធីបុណ្យអុំទូកនៅទន្លេវ៉ៃគោ នៅថ្ងៃទី១៨ និងថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីអបអរសាទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលនឹងប្រារព្ធធ្វើឡើងនៅខែចុងវិច្ឆិកានេះ។ អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង លោកស្រី ដួង វណ្ណា បានលើកឡើងឱ្យដឹងថា ការរៀបចំពិធីបុណ្យនេះ គឺក្នុងគោលបំណងថែរក្សាទំនៀមទម្លាប់ វប្បធម៌ខ្មែរឱ្យបាននៅគង់រង្ស។

នៅក្នុងជំនួបសំណេះសំណាលជាមួយចំណុះទូកកាលពីកាលថ្ងៃទី១៦ និងនៅថ្ងៃទី១៧ ខែវិច្ឆិកានេះ លោកស្រី ដួង វណ្ណា បានមានប្រសាសន៍ថា ពិធីបុណ្យអំទូកនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីថែរក្សាទំនៀមទម្លាប់ វប្បធម៌ខ្មែរឱ្យនៅគង់វង្ស ក៏ដូចជាការរំលឹកឡើងវិញអំពីវីរៈភាពរបស់បុព្វរសខ្មែរ ដែលបានប្រើប្រាស់មធ្យោបាយទូកក្នុងការការពារបូរណៈភាពទឹកដីឱ្យបានគង់វង្សរហូតមកដល់បច្ចុប្បន្ន។ លោកស្រី បានបញ្ជាក់ទៀតថា បញ្ហាសំខាន់មួយទៀតដែលរាជរដ្ឋាភិបាលប្រារព្វធ្វើពិធីបុណ្យនេះ គឺចង់បង្ហាញឱ្យមតិមហាជនបានដឹងថា ក្រោយពីព្រឹត្តការណ៏បោះឆ្នោតកន្លងមក គឺកម្ពុជារក្សាបាននូវសុខសន្ដិភាព ស្ថេរភាពដ៏ល្អ ហើយរាល់កិច្ចការលើគ្រប់វិស័យរបស់ជាតិ នៅតែដំណើរការជាប្រក្រតី ពុំមានហេតុការណ៍អ្វីកើតឡើងនោះឡើយ។

ជាមួយនឹងការជួបសំណេះសំណាលជាមួយចំណុះទូក លោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង និងសហការី ក៏បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួន ទៅប្រគល់ដល់ក្រុមកីឡាករ ដែលកំពុងហ្វឹកហាត់ ដើម្បីត្រៀមលក្ខណៈប្រកួតផងដែរ។លោកស្រី ដួង វណ្ណា បានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ គ្រូបង្វឹក ព្រមទាំង ឯកឧត្តម លោកជំទាវ និងសប្បុរសជន ទាំងអស់ ដែលបានជួយឧបត្ថម្ភ សម្លៀកបំពាក់ ថវិកា និងគ្រឿងឧបភោគ បរិភោគ ដើម្បីផ្គត់ផ្គង់ក្នុងការហ្វឹកហាត់ បំប៉នបច្ចេកទេសរបស់ចំណុះទូកឱ្យទទួលបានជ័យជម្នះ ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ខេត្តស្វាយរៀង នឹងរៀបចំពិធីប្រណាំងទូកខ្នាតអន្តរជាតិរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទន្លេវ៉ៃគោ ដោយមានការចូលរួមប្រណាំងពីបណ្តាទូកមកពីគ្រប់ខេត្ត ក្នុងនោះ ក៏មានទូកនារីចូលរួមប្រកួតផងដែរ។ ក្នុងពិធី នេះ ក៏មានរៀបចំដាក់តាំងពិព័រណ៍លក់ផលិតផលក្នុងស្រុកជាច្រើនប្រភេទ។ ដោយឡែក នៅពេលរាត្រី នឹងមានការរៀបចំបាញ់កាំជ្រួច និងមានកម្មវិធីប្រគុំតន្ត្រីសមយ័ ដែលមានតារាចំរៀងល្បីៗនៅកម្ពុជាចូលរួម៕
អត្ថបទដោយ៖ ភក្ដី





-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ