Connect with us

ព័ត៌មានជាតិ

ឆ្នាំនេះ ក្រសួង អាចនឹងប្រកាសលទ្ធផលប្រឡងបាក់ឌុបមុនពេលកំណត់​ដូចឆ្នាំមុនដែរឬទេ?

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា គ្រោង​នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល និង​ថ្ងៃ​ទី ២៨ វិច្ឆិកា សម្រាប់​បណ្ដា​ខេត្ត​ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ឆ្នាំនេះ​ក្រសួង​អាច​ប្រកាស​លទ្ធផល​ប្រឡង​មុន​ពេល​កំណត់​ដូច​ឆ្នាំមុន​ដែរ​ឬ​ទេ? ព្រោះ​នៅ​សល់​តែ​ការ​ស្រង់​ពិន្ទុ​ដាក់​ក្នុង​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​តែប៉ុណ្ណោះ ខណៈ​ឆ្នាំមុន​ក្រសួង​ប្រកាស​លទ្ធផល​មុន​ថ្ងៃ​កំណត់​រហូតដល់​ទៅ ៥ ថ្ងៃ​ឯណោះ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពន្យល់​ថា ជា​គោលការណ៍ ក្រសួង​អប់រំ នឹង​ប្រកាស​លទ្ធផល​ប្រឡង​បាក់ឌុប​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា។ ដោយឡែក នៅ​ពេល​ដែល​ក្រសួង​រៀបចំ​ផ្ទៀងផ្ទាត់ និង​ពិនិត្យ​រួច​ចប់​សព្វគ្រប់​ហើយ ពេលណា​នោះ ក្រសួង នឹង​ប្រកាស​លទ្ធផល​តែម្ដង ដោយ​មិន​មាន​ការ​រង់ចាំ​ទៅ​តាម​កាលកំណត់​នោះ​ទេ។

លោកស្រី បាន​បន្ត​ថា «ដូច្នេះ​សម្រាប់​ឆ្នាំនេះ ប្រសិន​បើ​ក្រសួង​អប់រំ​រៀបចំ​ដោយ​លូន មិន​មាន​បញ្ហា​អ្វី​មួយ​នោះ ក៏​អាច​ធ្វើការ​ផ្សព្វផ្សាយ​លទ្ធផល​ប្រឡង​មុន​បាន​ដែរ តែ​ជា​គោលការណ៍ យក​ថ្ងៃ​ទី ២៧ វិច្ឆិកា ដូច​បាន​ជូនដំណឹង​កន្លងមក​អីចឹង»។

លោកស្រី បាន​បន្ថែម​ទៀត​ថា ចាប់ពី​ថ្ងៃ​ទី ១៧ ដល់​ថ្ងៃ​ទី ២៦ វិច្ឆិកា ជា​ដំណើរ​បូក​ស្រង់​ពិន្ទុ​ដោយ​កុំព្យូទ័រ និង​ផ្ទៀងផ្ទាត់​ពិន្ទុ​រហូតដល់​ថ្ងៃ​ប្រកាស​លទ្ធផល​ប្រឡង។

លោកស្រី បន្ថែម​ថា «អីចឹង​ក្នុង​រយៈពេល​ពី​ថ្ងៃ​ទី ១៧ នេះ យើង​យក​សន្លឹក​បណ្ណ​សម្រង់​ពិន្ទុ​ដែល​បាន​មកពី​មណ្ឌល​កំណែ​នីមួយៗ បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ។ បន្ទាប់ពី​បញ្ចូល​រួច ព្រីន​ឯកសារ​ចេញពី​កុំព្យូទ័រ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ជាមួយ​នឹង​បណ្ណ​សម្រង់​ពិន្ទុ​ដែល​បាន​មកពី​មណ្ឌល​កំណែ​ទាំង ១០ នៅ​រាជធានី​ភ្នំពេញ​ថា តើ​ពិតជា​ត្រូវ​គ្នា​ឬក៏​អត់ ហើយ​នឹង​មាន​ការ​ត្រួត​ពិនិត្យ​មើល​ដំណើរការ​ប្រឡង និង​បូក​ស្រង់​ពិន្ទុ​នេះ​អាច​ទទួល​យក​បាន​ទើប​រៀបចំ​ប្រកាស​ព័ត៌មាន​លទ្ធផល​ប្រឡង​នៅ​ថ្ងៃ​ទី ២៧ វិច្ឆិកា តែម្ដង»។

គួរ​បញ្ជាក់​ថា ប្រឡង​បាក់ឌុប​ឆ្នាំមុន សម័យ​ប្រឡង ៥ ធ្នូ ក្រសួង បាន​ប្រកាស​លទ្ធផល​ប្រឡង​មុន ៥ ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី ២២ ធ្នូ សម្រាប់​រាជធានី​ភ្នំពេញ និង ២៣ ធ្នូ សម្រាប់​បណ្តា​ខេត្ត​ផ្សេងៗ ខណៈ​តាម​គម្រោង នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ២៧ សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល និង​ថ្ងៃ​ទី ២៨ ធ្នូ សម្រាប់​បណ្ដា​ខេត្ត​ផ្សេងៗ។

សូម​រំលឹក​ថា សម្រាប់​ឆ្នាំនេះ ក្រសួង បាន​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ០៦ វិច្ឆិកា ២០២៣ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧.៤១២ នាក់ ស្រី ៧៣.២៧៨ នាក់ ចែក​ជា ២២៧ មណ្ឌល​ប្រឡង ត្រូវជា ៥.៥៤៣ បន្ទប់។ មាន​បេក្ខជន​អវត្តមាន​សរុប ២.៣២៨ នាក់ ស្រី ៩៣៤ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃ​បេក្ខជន​ចុះឈ្មោះ​សរុប​(​ក្នុង​នោះ បេក្ខជន​ស្វៃរិន​អវត្តមាន​ចំនួន ១.៨១៤ នាក់ ស្រី ៧៤៩ នាក់​)។ បេក្ខជន​មាន​បញ្ហា​សុខភាព ៨៥ ករណី ក្នុង​នោះ បេក្ខជន​មាន​បញ្ហា​សុខភាព និង​មិន​អាច​បន្ត​ការ​ប្រឡង​បាន​ចំនួន ៥ ករណី៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ភ្លើងឆេះក្លឹបក្រោមដី
ជីវិតកម្សាន្ដ៣៩ នាទីutes មុន

ផ្ទុះប្រតិកម្ម ក្រោយលេចឮដំណឹងនៃការផលិតរឿង “ភ្លើងឆេះក្លឹបក្រោមដី” វគ្គថ្មី មិនមែន LD

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់១០គ្រួសារ ទទួល​អំណោយ​ពី​កាក​បាទ​ក្រហម​កម្ពុជា​ខេត្ត​បន្ទាយ​មានជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សួស យ៉ារ៉ា ៖ ការ​ទូត​សន្តិភាព​សភា​កម្ពុជា​មាន​បទ​ពិសោធន៍​កសាង​សន្តិភាព​ជាក់ស្តែង និង​ផ្អែក​លើ​គោលការណ៍​ទាំង​៥

សេដ្ឋកិច្ច១១ ម៉ោង មុន

កម្ពុជាកំពុងរៀបចំនីតិវិធីពិសេស សម្រាប់ការនាំចេញទំនិញទៅទីផ្សារអាមេរិក

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេចធិបតី៖ ការប្រគល់វត្ថុបុរាណពីថៃជូនកម្ពុជាវិញ ជាការវិលត្រឡប់ដួងព្រលឹងបុព្វបុរសខ្មែរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លើកនេះ រុស្ស៊ី ដាក់លក្ខខណ្ឌស្រួលមួយទៅអ៊ុយក្រែន បើចង់ចរចា ឈានទៅការបញ្ចប់សង្គ្រាមមែន

រំលោភ
សន្តិសុខសង្គម២២ ម៉ោង មុន

លួងលោមចូលផ្ទះសំណាក់មិនបាន ដឹកចូលព្រៃស្ងាត់ចាប់រំលោភបានសម្រេច រួចវាយប្លន់យកទ្រព្យសម្បត្តិអស់

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ បន្ទន់ជំហរ​ដាក់ចិនដោយ​ប្រកាសពីការ​ទម្លាក់ពន្ធ​ ក្រោយចិន​សម្ដែងភាពមិនរុញរា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន រកឃើញ​កុមារី​លក់ផ្កា គ្រោង​នឹង​ជួប​ឪពុកម្តាយ​របស់កុមារី​នៅ​ថ្ងៃ​ទី២៧ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម