ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស. ជំរុញឱ្យដោះស្រាយភាពយឺតយ៉ាវផ្តល់សេវាសុខាភិបាល
មន្ត្រីជាន់ខ្ពស់ នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានជំរុញឱ្យមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ជួយដោះស្រាយការបង្កឱ្យមានការកកស្ទះ និងបញ្ហាប្រឈមមួយចំនួន ក្នុងការធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាលឱ្យបានលឿន។

នៅក្នុងជំនួបពិភាក្សាជាមួយថ្នាក់ដឹកនាំមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា នេះ លោក ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីវឌ្ឍនភាពរបស់ ប.ស.ស. ដែលបច្ចុប្បន្នមានសមាជិកកើនឡើងគួរឱ្យកត់សម្គាល់ដែលជាហេតុធ្វើឱ្យការទៅប្រើប្រាស់សេវានៅតាមមូលសុខាភិបាលដែលជាដៃគូ ប.ស.ស. ក៏មានការកើនឡើង ហើយកត្តានេះ ក៏បានបង្កឱ្យមានការកកស្ទះ និងបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. ដែលបានទៅទទួលសេវា។

លោកអគ្គនាយកស្តីទី បានបន្តថា ភាពកកស្ទះ ដែលបង្កឱ្យមានបញ្ហាប្រឈមនានា និងធ្វើឱ្យមានភាពយឺតយ៉ាវក្នុងការផ្តល់សេវាជូនបងប្អូនសមាជិក ប.ស.ស. នៅតាមមូលដ្ឋានសុខាភិបាល គឺជារឿងសំខាន់ និងចាំបាច់បំផុត ដែលត្រូវដោះស្រាយឱ្យបានលឿន ដើម្បីធ្វើឱ្យប្រសើរឡើង នៃការផ្តល់សេវាជូនសមាជិក ហើយមន្ទីរពេទ្យដែលជាដៃគូទាំងអស់ ក៏ត្រូវធ្វើការរួមគ្នា និងដោះស្រាយរាល់បញ្ហាប្រឈមនានា ឱ្យបានឆាប់តាមដែលអាចធ្វើបាន ធ្វើយ៉ាងណាឱ្យសមាជិក ប.ស.ស. ទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយការពេញចិត្ត។

យ៉ាងណាក៏ដោយ លោក ម៉េង ហុង បានសម្តែងការអរគុណចំពោះ មន្ទីរពេទ្យកាល់ម៉ែត ដែលកន្លងមករហូតមកដល់ពេលនេះ តែងតែផ្តល់កិច្ចសហការជាមួយ ប.ស.ស. ពិសេសតែងចូលរួមក្នុងការផ្តល់សេវាជូនសមាជិក ប.ស.ស. ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងស័ក្តិសិទ្ធភាពខ្ពស់។

ក្នុងជំនួបពិភាក្សានេះ លោក គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ក៏បានធ្វើការកោតសរសើរចំពោះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានពង្រីកវិសាលភាពរបស់ខ្លួនបានយ៉ាងលឿន ទៅលើការអនុវត្តរបបសន្តិសុខសង្គម។

លោក អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានសន្យាថា មន្ទីរពេទ្យកាល់ម៉ែត នឹងចូលរួមផ្តល់កិច្ចសហការជាមួយ ប.ស.ស. ដោយអនុលោមទៅតាមការចុះកិច្ចព្រមព្រៀងជាមួយគ្នាកន្លងមក និងបង្កើនការផ្តល់សេវាជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត៕
អត្ថបទ៖ សំអឿន

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង