ព័ត៌មានជាតិ
អាជ្ញាធរ និងមន្ត្រីជំនាញខេត្តចំនួន៤ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានពាក់ព័ន្ធក្នុងវិស័យសំណង់
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បើកសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្ដីពីសំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់ ដោយមានការចូលរួមពីអាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលខេត្តចំនួន៤ សៀមរាប កំពង់ធំ ឧត្តរមានជ័យ និងខេត្តព្រះវិហារ។ អង្គសិក្ខាសាលានេះ ធ្វើឡើងក្រោមវត្តមានលោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប។

បើតាមលោក សុខ ថុល អភិបាលរងខេត្តសៀមរាប គោលបំណងនៃអង្គសិក្ខាសាលានេះ គឺក្នុងការពង្រឹង ពង្រីកសមត្ថភាព និងចំណេះដឹងដល់មន្ត្រីរាជការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធក្នុងវិស័យសំណង់នេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់អំពីវឌ្ឍនភាពក្នុងវិស័យសំណង់ ដែលកំពុងវឹកដុះដាលនៅទូទាំងកម្ពុជា។ លោក បានលើកឡើងថា ខេត្តសៀមរាប ជាខេត្តមួយមានការពាក់ព័ន្ធទៅនឹងសំណង់ប្រវត្តិសាស្ត្រជាច្រើននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាសំណង់កំណត់ដោយច្បាប់ លិខិតបទដ្ឋានមួយចំនួនពាក់ព័ន្ធនឹងតំបន់បេតិកភណ្ឌពិភពលោក។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាបត្រូវបានកំណត់ជាខេត្ត ដែលត្រូវបែងចែកជា៥តំបន់ ដូចជា ទី១.ជាតំបន់រមណីយដ្ឋានដែលមានប្រាសាទ ទី២.តំបន់ឧទ្យានបុរាណដែលត្រូវការពារ ទី៣.តំបន់ទេសភាពវប្បធម៌ត្រូវការពារ ទី៤.ចំណុចដែលមានលក្ខណៈសំខាន់ផ្នែកបុរាណវិទ្យា វីរៈវិទ្យា និងប្រវត្តិវិទ្យា និងទី៥.បរិវេណអភិវឌ្ឍសង្គម សេដ្ឋកិច្ច វប្បធម៌នៃតំបន់សៀមរាប.អង្គរ។
ថ្លែងបើកអង្គសិក្ខាសាលានេះ លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី លើកឡើងថា អង្គសិក្ខាសាលាថ្ងៃនេះ នឹងពង្រីកពង្រឹងនូវសមត្ថភាព គុណភាពដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ អ្នកប្រកអាជីវកម្មសិក្សាគម្រោងប្លង់សាងសង់ អ្នកអភិវឌ្ឍអចលវត្ថុ ម្ចាស់សំណង់ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យបានយល់ដឹងអំពីវិធាន បែបបទ នីតិវិធីនៃការអនុវត្ត ក៏ដូចជាការពង្រីកបន្ថែមនូវចំណេះ និងជំនាញបច្ចេកទេស ជាពិសេសពាក់ពន្ធ័នឹងបទប្បញត្តិបច្ចេកទេស និងយន្តការថ្មីៗសម្រាប់ពង្រឹងសមត្ថភាពនៃការគ្រប់គ្រងសំណង់របស់អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញ ក៏ដូចជាការចូលរួមអនុវត្តឲ្យកាន់តែល្អប្រសើរឡើងពីផ្នែកវិស័យសំណង់។

លោករដ្ឋលេខាធិការ បន្តថា អង្គសិក្ខាសាលានេះ នឹងក្លាយជាការចែករំលែកនូវចំណេះដឹង និងបទពិសោធការងារគ្រប់គ្រងសំណង់ជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីមានសមត្ថកិច្ចដែលជាតួអង្គក្នុងការគ្រប់គ្រងវិស័យសំណង់ បទប្បញ្ញតិស្តីពីបច្ចេកទេសសំណង់ និងគ្រប់គ្រងវិជ្ជាជីវៈក្នុងវិស័យសំណង់ ការប្រកបវិជ្ជាជីវៈសំណង់ អាជីវកម្ម វិស័យសំណង់ ការប្រើប្រាស់សម្ភារៈ បរិស្ថាន លទ្ធផលសំណង់ និងការផ្តល់លិខិតអនុញ្ញាតិសាងសង់ ជួសជុល រុះរើ និងគ្រប់គ្រងគំរូប្លង់ ការប្រើប្រាស់សំណង់មានសភាពគ្រោះថ្នាក់។ ក្នុងនោះ លោក ក៏បានលើកនូវវិធានការក្នុងទប់ស្កាត់រាល់សំណង់គ្មានលិខិតអនុញ្ញាត និងខុសពីលិខិតអនុញ្ញាត។

លើសពីនេះ នឹងលើកកម្ពស់ការយល់ដឹង ក៏ដូចជាការពង្រឹងសមត្ថភាព គុណភាពរបស់មន្ត្រីជំនាញ ដើមី្បឆ្លើយតបការរីកចម្រើនផ្នែកទំនើបកម្មសំណង់នៅកម្ពុជា និងធ្វើសមាហរណកម្ម ការប្រកបវិជ្ជាជីវៈ អាជីវកម្មក្នុងវិស័យសំណង់ជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និងលើកពិភពលោក តាមរយៈការធ្វើអធិការកិច្ចលើសំណង់ ការធានារ៉ាប់រង ទទួលខុសត្រូវ ពីអ្នកការដ្ឋាន និងអ្នកពាក់ព័ន្ធសំណង់ក្នុងការដោះស្រាយវិវាទក្នុងវិស័យសំណង់ដោយមានការដាក់ទណ្ឌកម្ម។
ក្នុងឱកាស លោករដ្ឋលេខាធិការ ឡៅ ទិព្វសីហា ក៏បានស្នើសុំឱ្យសិក្ខាកាមទាំងអស់ផ្តោតទៅលើគន្លឹះសំខាន់ៗដែលជាមូលដ្ឋានគ្រឹះក្នុងការកសាងផែនការ និងលិខិតបទដ្ឋានគតិយុត្ត បទប្បញ្ញតបច្ចេកទេស ក្នុងការគ្រប់គ្រងវិស័យសំណង់ ប្រកបដោយប្រសិទ្ធភាព រហ័សទាន់ពេលវេលា និងមានតម្លាភាព៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ