ព័ត៌មានជាតិ
ចូលគាស់ផ្ទះលួចអីវ៉ាន់ទាំងថ្ងៃ ត្រូវម្ចាស់មកឃើញ រត់សឹងមិនទាន់ចូលព្រៃបាត់
មានករណីចោរលួចចាក់សោចូលក្នុងផ្ទះប្រជាពលរដ្ឋ យកសម្ភារៈពេលម្ចាស់មិននៅផ្ទះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ត្រង់ចំណុចផ្ទះជនរងគ្រោះឈ្មោះ គីម សុង ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ មានទីលំនៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។

លោក សួន សាវុធ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់កាចាញបានឲ្យដឹងថា ក្នុងនោះសម្ភារៈដែលបាត់បង់រួមមាន៖ ប៉ុស្តិ៍ផ្សារដែកចំនួន១, ម៉ូទ័រស្វានចំនួន១ ហើយជនសង្ស័យមានគ្នាចំនួន៣នាក់ និងម៉ូតូចំនួន២គ្រឿង ក្រោយពីធ្វើសកម្មភាពរួច ម្ចាស់ផ្ទះក៏បានមកដល់ទាន់ ហើយស្រែកឲ្យគេជួយ ពេលនោះប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរនៅតាមដងផ្លូវ បានបើកឡានទៅកៀរម៉ូតូឲ្យធ្លាក់ទៅចិញ្ចើមផ្លូវ ហើយពួកចោរក៏ផ្តួលម៉ូតូចុះរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោល។


លោក សួន សាវុធ បានបន្តថា ចោរទាំងនោះបានបន្សល់ទុកនៅម៉ូតូ១គ្រឿង ម៉ាកវ៉េវឆ្លាម កែច្នៃ ពណ៌ក្រហមខ្មៅ អត់ស្លាកលេខ កាបូបស្ពាយពណ៌ខ្មៅ និងសម្ភារៈនៅក្នុងកាបូបដូចជា៖ គូមពាក់ក្បាល ១, អាវដៃវែងពណ៌ក្រឡា ស ខ្មៅ១, ទូរសព្ទដៃខូច១គ្រឿង និង កំប៉ុងហ្គាសតូច១ផងដែរ។ បច្ចុប្បន្នសម្ភារៈវត្ថុតាង ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់កាចាញយកមករក្សាទុកនៅប៉ុស្តិ៍ ដើម្បីរៀបចំធ្វើការបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលក្រុងបានលុងចាត់ការតាមនីតិវិធី។ ដោយឡែកជនសង្ស័យកម្លាំងប៉ុស្តិ៍ កំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាយកមកផ្ដន្ទាតាមផ្លូវច្បាប់៕
អត្ថបទ៖ វុធឦសាន
សូមចុចអាន៖ ព្រះសង្ឃមួយអង្គលង់ទឹកសុគតពេលស្រង់ទឹកនៅភ្នំគូលេន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី