ព័ត៌មានជាតិ
ជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន បំពេញបេសកកម្មប្រព័ន្ធផ្សព្វផ្សាយក្នុងដំណើរទំនើបកម្ម
ថ្ងៃទី១៧ ខែវិច្ឆិកា វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកធ្វើនៅរាជធានីភ្នំពេញ។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានវត្តមាន និង ឡើងថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ អ្នកទទួលខុសត្រូវមកពីប្រព័ន្ធផ្សព្វផ្សាយធំៗជាង៤០ នៅកម្ពុជា តំណាងសហគ្រាសចិន និង មន្ត្រីតំណាងស្ថាប័នផ្សេងៗនៅកម្ពុជា សរុបជាង១២០នាក់ ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ឆ្នាំ២០២៤ ដែលជាឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន បានត្រៀមខិតចូលមកដល់ហើយ។ ការរៀបចំវេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និង វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ គឺចំពេលល្អណាស់។ ការរអភិវឌ្ឍទំនាក់ទំនងប្រទេសនិងប្រទេស ត្រូវពឹងផ្អែកលើការយល់ចិត្តយល់គំនិតគ្នារបស់ប្រជាជន។ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ គឺជាធាតុផ្សំសំខាន់នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន រវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរមានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្ដល់ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន។ ឆ្លៀតឱកាសនៃវេទិកាលើកនេះ បន្តលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន ធ្វើឱ្យស៊ីជម្រៅនូវអត្ថន័យនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ ឆ្ពោះទៅអនាគត ប្រកៀកស្មាគ្នាបង្កើតសហគមន៍ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន ដើម្បីចូលរួមជាកម្លាំងថ្មី និង កាន់តែច្រើនបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិនក្នុងយុគសម័យថ្មី។
លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានមានប្រសាសន៍ថា នៅក្នុងវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យថ្មី។ លោកបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជាចិនមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្មគឺជាគោលដៅតស៊ូរួមនៃប្រជាជននៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុកបេសកកម្មដ៏ពិសេសនិងសំខាន់។ ឯកឧត្ដមក៏បានលើកឡើងផងដែរថា ពួកយើងមានឆន្ទ:សហការជាមួយប្រព័ន្ធផ្សព្វផ្សាយកម្ពុជា កត់ត្រាយ៉ាងរស់រវើកអំពីការអនុវត្តកិច្ចសហប្រតិបត្តិការ”ត្បូងពេជ្រ”រវាងកម្ពុជានិងចិន និងរួមគ្នាកសាង”ច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម” និង “ច្រករបៀងត្រីនិងស្រូវ” ជំរុញការផ្លាស់ប្ដូរវប្បធម៌លើវិស័យជាច្រើននៃប្រទេសទាំងពីរ ដើម្បីផ្ដល់ផលប្រយោជន៍កាន់តែល្អប្រសើរដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជួយជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន។
នៅក្នុងវេទិកា មានការចាក់បញ្ចាំងវីដេអូ ដែលផលិតឡើងជាពិសេសដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់និងផ្លូវ”។ វីដេអូនេះបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលផ្លែផ្ការយៈពេលដប់ឆ្នាំកន្លងមកនេះ ដែលប្រទេសកម្ពុជានិងចិនទទួលបានលើវិស័យផ្សេងៗដូចជាហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាដើម។ ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី បានផ្លាស់ប្តូរមតិយោបល់ក្រោមប្រធានបទផ្សេងៗដូចជា“ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” និង “តើប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើដូចម្ដេចដើម្បីរៀបរាប់រឿងរ៉ាវខ្សែក្រវាត់និងផ្លូវឱ្យបានល្អ”។
ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន។ វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន គឺព្រឹត្តិការណ៍ប្រចាំឆ្នាំនៃសម្ព័ន្ធផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ វេទិកាអនុវត្តតាមគោលការណ៍គោរពគ្នាទៅវិញទៅមក សហការឈ្នះ-ឈ្នះ ជួយគ្នាទៅវិញទៅមក និង រៀនសូត្រពីគ្នាដោយបរិយាបន្ន ដើម្បីធ្វើឱ្យការផ្លាស់ប្ដូរ និង ការរៀនសូត្រពីគ្នា រវាងប្រទេសទាំងពីរកម្ពុជាចិនមានភាពប្រក្រតី និងរួមកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិននៅក្រោមបរិបទនៃការអភិវឌ្ឍប្រកបដោយចីរភាព៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សន្តិសុខសង្គម៥ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ