ព័ត៌មានជាតិ
សម្តេចហ៊ុន ម៉ាណែត បានសម្រេចឱ្យកីឡាករ កីឡាការិនី ២៦រូប ជាប់បាក់ឌុបស្វ័យប្រវត្តិ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបស្វ័យប្រវត្តិ។ ការប្រកាសត្រូវបានធ្វើឡើង ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងអបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេមនេះផងដែរ ធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោនាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា មេដាយដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាពេលកន្លងទៅនេះ ជាសមិទ្ធផលរបស់អត្តពលិក តែជាមោទនភាពសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានកន្លងផុតទៅហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ បង្ហាញការកត់សម្គាល់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានការចាប់អារម្មណ៍ខ្ពស់ សូម្បីអ្នកមិនចេះមើលកីឡា ក៏ចេះមើលដែរ។ ព្រឹត្តិការណ៍ប្រកួតកីឡានេះ បង្ហាញឱ្យឃើញនូវស្មារតីជាតិខ្ពស់។
សម្តេចធិបតីបានថ្លែងថា ភាពជោគជ័យនៃការប្រកួតកីឡានេះ មិនអាចកាត់ផ្តាច់បានពីការប្រឹងប្រែងចង្អុលបង្ហាញរបស់សម្តេចតេជោ ហ៊ុន សែន និងការដឹកនាំផ្ទាល់របស់សម្តេចពិជ័យសេនា ទៀ បាញ់។សម្តេចធិបតី បានបន្តទៀតថា ការរៀបចំប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏មិនអាចទទួលជោគជ័យនោះឡើយ បើគ្មានការជួយជ្រោមជ្រែងពីចិន ជាពិសេសតាមរយៈ នៃការសាងសង់ពហុកីឡាដ្ឋានជាតិដល់ភូមិនៅទីនេះ។


សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានគាស់រំលើងស្មារតីអង្គរ ធ្វើឱ្យកូនខ្មែរបានដឹងថា ខ្មែរជាប្រទេសដ៏អស្ចារ្យ ខ្មែរអាចធ្វើបានឲ្យពិភពលោកបានមើលឃើញច្បាស់។ នាឱកាសនោះផងដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់មេដាយ និងគ្រឿងឥស្សរិយយស ជូនដល់មន្ត្រីមានស្នាដៃមួយចំនួន ក៏ដូចជាបណ្ដាសប្បុរសជនដែលបានចូលរួមក្នុងព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ប្រកបដោយភាពជោគជ័យ នាពេលកន្លងមកនេះ៕









-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ