Connect with us

ព័ត៌មានជាតិ

មន្ត្រីអាមេរិក វាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែល បើកទូលាយនូវកិច្ចសហការលើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

បានផុស

នៅ

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសអាមេរិក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានបើកទូលាយឱ្យមានកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់អាមេរិកនេះ ក្នុងជំនួបការងារជាមួយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបរវាងគណៈប្រតិភូសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី ស៊ិនឌី ដាយ័រ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំការិយាល័យត្រួតពិនិត្យ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅក្រសួងការបរទេសសហរដ្ឋអាមេរិក និងជាអ្នកទទួលបន្ទុកសរសេររបាយការណ៍វាយតម្លៃប្រចាំឆ្នាំ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាជំហាននៃការរីកចម្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-អាមេរិក ក្នុងបរិបទការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។

នៅចំពោះគណៈប្រតិភូអាមេរិក, លោកស្រី ជូ ប៊ុនអេង បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ជាសេនាធិការ និងជាយន្តការអន្តរក្រសួង-ស្ថាប័ន បានបើកទូលាយសម្រាប់កិច្ចសហការជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជន រហួតទទួលបានលទ្ធផលគួរឱ្យកត់ សម្គាល់។

ជាកិច្ចឆ្លើយតប លោកស្រី ស៊ិនឌី ដាយ័រ បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ឱកាសឱ្យលោកស្រីបានមកជួបពិភាក្សាដោយផ្ទាល់ ជាមួយក្រសួង-ស្ថាប័នជំនាញសំខាន់ៗ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលធ្វើឱ្យលោកស្រីបានយល់កាន់តែច្បាស់អំពីស្ថានភាពពិតនៅកម្ពុជា។

លោកស្រី បានបញ្ជាក់ថា មុននឹងមកដល់កម្ពុជា លោកស្រីបានជួបពិភាក្សា និងសិក្សាស្វែងយល់ពីប្រទេសមួយចំនួន ដោយលោកស្រី បានកត់សម្គាល់ឃើញថា ភាពប្រឈមនឹងបទល្មើសជួញដូរមនុស្សតាមប្រព័ន្ធអនឡាញនេះ មានភាពស្មុគ្រស្មាញ និងប្រហាក់ប្រហែលគ្នា ហើយលោកស្រី ក៏ទទួលស្គាល់ថា នេះជាបទល្មើសបែបថ្មី ដែលប៉ះពាល់ទៅគ្រប់ប្រទេស មិនមែនតែកម្ពុជានោះទេ។ លោកស្រីប្រធានគណៈប្រតិភូអាមេរិក ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការបើកទូលាយឱ្យមានកិច្ចសហការ ដើម្បីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយលោកស្រី បានសន្យាថា នឹងពិនិត្យឡើងវិញនូវការវាយតម្លៃដែលធ្វើឡើងកន្លងមក និងខិតខំបន្តប្រមូលទិន្នន័យឱ្យបានពេញលេញថែមទៀត។

ជារួម ភាគីទាំងពីរ បានឯកភាពគ្នាថា កិច្ចសហការរវាងប្រទេសពាក់ព័ន្ធ គឺជាកត្តាចាំបាច់ ដើម្បីឆ្លើយតបបញ្ហារួមនេះ ហើយក៏ត្រូវមានការបណ្តុះបណ្តាលពង្រឹងសមត្ថភាពក្នុងការអនុវត្តទៅដល់សមត្ថកិច្ចគ្រប់ផ្នែកដែលពាក់ព័ន្ធឱ្យបានយល់ដឹង និងសហការគ្នាកាន់តែល្អប្រសើរលើការកំណត់អត្តសញ្ញាណ ការបង្ក្រាប សង្គ្រោះ ការផ្តន្ទាទោស ការផ្តល់សេវា និងសមាហរណកម្មជនរងគ្រោះឱ្យបានកាន់តែល្អប្រសើរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម