ព័ត៌មានជាតិ
ក្រសួងអំពាវនាវជាថ្មីឱ្យចូលរួមវិធានការរក្សាទឹកទុកប្រើប្រាស់
ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសជាថ្មីដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានីខេត្ត និងប្រជាពលរដ្ឋរួមទាំងអ្នកពាក់ព័ន្ធត្រូវចូលរួមចាត់វិធានការ សហការថែរក្សាទឹកទុកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស បណ្ដាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក។
យោងតាមការព្យាករណ៍អាកាសធាតុលើកទី ៣ សម្រាប់ឆ្នាំ ២០២៣ និងការតាមដាននូវការវិវត្តនូវស្ថានភាពអាកាសធាតុជាសកល តំបន់ បាតុភូត អែលនីណូបានបង្កើនឥទ្ធិពលចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ ២០២៣ ដែលមានអត្រាមធ្យមភាគ អែលនីណូនឹងកើនឡើងដល់ ១០០ ភាគរយ នឹងធ្វើឱ្យមានការកើនឡើងកម្ដៅ។
ក្រសួងធនធានទឹកណែនាំឱ្យពិនិត្យ និងវាយតម្លៃលើសក្តានុពលទឹកដែលមាន ហើយត្រូវរៀបចំផែនការ ប្រើប្រាស់ទឹកជាពីរផ្នែកសំខាន់ៗ៖ ទី១ សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ទី២ សម្រាប់បម្រើឱ្យការងារបង្កបង្កើនផលស្រូវរដូវប្រាំងអាចធ្វើបានតែ១ដងប៉ុណ្ណោះ ដោយមិនអាចធ្វើស្រូវប្រាំងលើកទី ២ បើទោះបីទឹកនៅបណ្តាអាងដែលបានរក្សាទុក និងកន្លែងមួយចំនួនមានទឹកធម្មជាតិក៏ដោយ៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ