Connect with us

ព័ត៌មានជាតិ

កម្ពុជាប្ដេជ្ញា​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​សហប្រតិបត្តិការ​ពហុភាគី និងគាំទ្រពាណិជ្ជកម្មដោយ​សេរី

បានផុស

នៅ

កម្ពុជាប្ដេជ្ញា​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី និងគាំទ្រដល់ពាណិជ្ជកម្មដោយ​សេរី និង​បើក​ចំហ ដោយមិនគាំទ្រសកម្មភាពឯកតោភាគីនិយមឡើយ។ នេះជាការថ្លែងរបស់លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ ក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម នារដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកទេសរដ្ឋមន្ត្រី អ៊ុច បូររិទ្ធ បានថ្លែងដូច្នេះថា៖ «ក្នុង​នាម​ជា​សមាជិក​អាស៊ាន កម្ពុជា ប្ដេជ្ញា​ចិត្ត​​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​សហប្រតិបត្តិការ​ពហុភាគី គាំទ្រពាណិជ្ជកម្មដោយ​សេរី និង​បើក​ចំហ ហើយមិនគាំទ្រសកម្មភាពគាំពារនិយម ឯកតោភាគីនិយម និងសេដ្ឋកិច្ចជាតិនិយម»។ លោកទេសរដ្ឋមន្ត្រី បានគូសបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍថ្មីរបស់កម្ពុជា សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៥០។

ក្នុងន័យនេះ​ រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ​​ រយៈពេល២៥ឆ្នាំ ដែលស្របជាមួយនឹងគោលការណ៍បរិយាបន្ន សន្តិភាព និងស្ថិរភាព​ ​និរន្តរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិបើកទូលាយ និងផ្អែកលើច្បាប់។

តាមរយៈសុន្ទរកថាថ្លែងក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម ស្ដីពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការសម្របសម្រួល និងរួមគ្នាស្វែងរកការអភិវឌ្ឍអាស៊ី ក្រោមប្រធានបទ៖ «ការរក្សាកិច្ចសន្ទនាអរិយធម៌ ដើម្បីលើកតម្កើងអរិយធម៌ និងវឌ្ឍនភាពមនុស្សជាតិ» លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍឥតឈប់ឈររបស់អាស៊ី ពឹងផ្អែកលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដោយប្រើប្រាស់ភាពចម្រុះជាចំណុចខ្លាំង ហើយតាមរយៈគោលការណ៍បើកទូលាយ និងប្រកបដោយបរិយាបន្ន អាចយកឈ្នះលើការប្រឈមនានា និងទាញយកឱ្យអស់ពីលទ្ធភាពនូវកាលានុវត្តភាពសម្រាប់ ផលប្រយោជន៍រួម។

ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យជាច្រើន ដែលសម្រេចបានតាមរយៈការធានាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម ក៏ដូចជាការគាំទ្រពីប្រទេសចិន និងបណ្តាប្រទេសជាមិត្ត ព្រមទាំងស្ថាប័នផ្សេងៗ។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានរំលេចដែរថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក អត្រានៃភាពក្រីក្ររបស់កម្ពុជា បានធ្លាក់ចុះជាលំដាប់ក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ១,៦ ភាគរយ ខណៈសេដ្ឋកិច្ច​​​កម្ពុជា​ បានសម្រេចនូវកំណើន​ជាង ៧ភាគរយ​ក្នុង​មួយ​ឆ្នាំ ​មុន​ពេលនៃការ​ផ្ទុះឡើងនូវ​ជំងឺ​កូវីដ-១៩។

លោក ថា វិធានការឆ្លើយតបនានារបស់កម្ពុជា ជាមួយការគាំទ្រពីដៃគូទ្វេភាគី និងពហុភាគី បានបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការស្តារប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

ដោយរំលេចនូវភាពសម្បូរបែបនៃអរិយធម៌អាស៊ី និងសកល លោក អ៊ុច បូររិទ្ធ បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) របស់លោកប្រធានាធិបតី ស៊ី ជីងពីង ដែលផ្តល់តម្លៃលើទំនាក់ទំនង និងកិច្ចសន្ទនាស៊ីជម្រៅនៃអន្តរអរិយធម៌ ក្នុងការលើកស្ទួយវឌ្ឍនភាពមនុស្សជាតិ និងជំរុញឱ្យមានការផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមកលើក្តីសង្ឃឹម និងវិបុលភាពរួម។

លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការតភ្ជាប់នៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងកំណើនបៃតងនិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ ក្នុងនោះ កម្ពុជា ប្ដេជ្ញាបន្តកិច្ចសហការក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងអស់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម