ព័ត៌មានជាតិ
នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿង បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៣ពាន់នាក់ទស្សនកិច្ចខេត្តព្រះសីហនុ
នាវាទេសចរណ៍បរទេសខ្នាតយក្យមួយគ្រឿងបានចូលចតដោយសុវត្ថិភាពនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង៣ពាន់នាក់ដើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ពិសេសនៅខេត្តព្រះសីហនុ ។

មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុបានឪ្យដឹងថា នាវាទេសចរណ៍បរទេសមានឈ្មោះ NORWEGIAN JEWEL មានសញ្ជាតិ BAHAMAS មានបណ្តោយ ២៩៤,១៣ម៉ែត្រ ទទឹង៣២,២០ម៉ែត្រ ជម្រៅទឹក ៨.២០ម៉ែត្រ។ នាវានេះបានធ្វើដំណើរចាកចេញពីប្រទេសវៀតណាមចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុនៅម៉ោង៦ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកានេះ។ តាមការគ្រោងទុកនាវានេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង១៧រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្តដំណើរឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ភ្ញៀវទេសចរភាគច្រើនជាមនុស្សមានវ័យចំណាស់ដែលធ្វើដំណើរតាមនាវាយក្សនេះ មានអ្នកទេសចរណ៍សុទ្ធ ចំនួន ១៨០៣នាក់ ស្រីចំនួន ៣០នាក់ មាន ៥៧សញ្ជាតិ និងមាននាវិកសរុបចំនួន ១ ០៤០នាក់ ស្រី ២៣០នាក់ មាន ៥៤សញ្ជាតិ។ ភ្ញៀវទេសចរមានសញ្ជាតិច្រើនជាងគេមានដូចជា ភ្ញៀវសញ្ជាតិអាមេរិកមានចំនួន ១ ១៣៧នាក់ កាណាដាចំនួន ១០៦នាក់ ក្រៅពីនោះមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ផ្សេងទៀត។

ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា NORWEGIAN JEWEL បានធ្វើដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននាក្នុងក្រុងព្រះសីហនុ មានដូចជា ទីប្រជុំជនផ្សារលើ តំបន់រមណីដ្ឋានវប្បធម៌ក្នុងខេត្តព្រះសីហនុ មានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទទំនប់រលក (ភូមិ៣) សង្កាត់លេខ១ និងតាមតំបន់ឆ្នេរសមុទ្រក្នុងខេត្តព្រះ សីហនុ ភ្ញៀវទេសចរខ្លះបានជិះកង់ជាក្រុមដើរលេងកម្សាន្តនៅតាមបណ្តោយឆ្នេរ នៃក្រុងព្រះសីហនុ ដោយមានការការពារសុខសុវត្ថិភាព និងការសម្របសម្រួលពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់អាវុធផងដែរ៕
អត្ថបទ៖ ស៊ុយ ចាន់ធា







-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម១ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា