Connect with us

ព័ត៌មានជាតិ

ផ្លូវមួយចំនួនក្នុងក្រុងខេមរភូមិន្ទ កំពុងរងការ​ខូចខាតច្រើនខ្សែ ពលរដ្ឋស្នើសុំជួសជុលកែលម្អជាថ្មី

បានផុស

នៅ

ឆ្នាំនេះកំណាត់ផ្លូវបេតុង និងកៅស៊ូមួយចំនួនក្នុងក្រុងខេមរភូមិន្ទ បានរងការខូចខាតយ៉ាងជាច្រើនខ្សែនាំឱ្យលំបាកធ្វើដំណើរ និងខ្លះទៀតគ្រោះថ្នាក់ក៏មានដែល ខណៈផ្លូវគ្មានសុវត្ថិភាពចំពោះការចរាចរណ៍ទៅមក។

ប្រជាពលរដ្ឋរស់នៅតាមសង្កាត់៣ទាំងក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើកឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា នេះថា បើធៀបកាលពី៣ឆ្នាំមុន ស្ថានភាពផ្លូវមិនខូចខាតខ្លាំងដូចឆ្នាំនេះទេ ពិសេសកំណាត់ផ្លូវមុខវត្តទេពនិមិត្ត ទៅកាន់កែងផ្លូវអគារសាខាពន្ធដារខេត។ និងផ្លូវបេតុងចាស់ទ្រុឌទ្រោមពីមុខវត្តទេពនិមិត្តទៅកែងផ្លូវជាតិលេខ៤៨ សុទ្ធលំបាកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមពលរដ្ឋដដែលអះអាងថា ពេលមានភ្លៀងម្តងៗទឹកដក់លិចផ្លូវដែលមានជង្ហុកជ្រៅៗបង្កគ្រោះថ្នាក់ដល់អ្នកបើកបរទៅមក និងហូរចូលផ្ទះពួកគាត់ស្ទើរជារៀងរាល់ថ្ងៃពិបាករស់នៅធ្វើអាជីវកម្ម។ ដូច្នេះពួកគាត់ស្នើសុំដល់អាជ្ញាធរ និងមន្រ្តីជំនាញខេត្តធ្វើយ៉ាងណាចុះពិនិត្យជួសជុលកែលម្អថ្មីឱ្យល្អប្រសើរឡើងវិញ ព្រោះនេះជាសេចក្តីចង់បានរបស់ពលរដ្ឋទូទៅ។ កន្លងទៅ ពួកគាត់មិនដែលឃើញអាជ្ញាធរមន្រ្តីណាចុះពិនិត្យដោះស្រាយពីបញ្ហាផ្លូវខូចនេះទេ ខណៈផ្លូវទាំងនោះផ្តល់ផលប្រយោជន៍ដល់ពលរដ្ឋ និងដឹកទំនិញអាជីវកម្មឆ្លងកាត់ជាប្រចាំ។

ទាក់ទងនឹងបញ្ហានេះ ត្រូវបានលោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង និយាយថា រដ្ឋបាលខេត្តកោះកុង តែងយកចិត្តទុកដាក់ខ្ពស់ពីសេចក្តីត្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋានពីការចង់បានផ្លូវថ្នល់ស្អាត ប្រឡាយលូរំដោះទឹក ទឹកស្អាត និងភ្លើងអគ្គិសនីជាដើម។ ចំពោះបញ្ហាផ្លូវក្នុងក្រុងខេមភូមិន្ទ ឆ្នាំនេះ ខេត្តលើកជាគម្រោងកែលម្អជាច្រើនផងដែរ ជាក់ស្តែងដូចផ្លូវពីមុខវត្តទេពនិមិត្តទៅកែងផ្លូវចម្រុះជ្រូកភូមិ៣ សង្កាត់ស្មាច់មានជ័យ នឹងមានការកែលម្អជូនហើយដោយប្រវែង៤៥០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូរំដោះទឹកអមសងខាងផ្លូវផងដែរ។

លោក វ៉ែន សុខា បន្ថែមថា ក្រៅពីគម្រោងផ្លូវ១ខ្សែខាងលើ រដ្ឋបាលខេត្តក៏បានកំពុងសាងសង់ស្ពាន១កន្លែង ប្រវែង១០ម៉ែត្រ ទទឹង១១ម៉ែត្រ កម្រាស់២.៥០ម៉ែត្រនៅក្បែរសណ្ឋាគារកោះកុងបេ។ ទោះយ៉ាងណាកំណាត់ផ្លូវបេតុងចាប់ពីមុខវត្តទេពនិមិត្តទៅកែងផ្លូវជាតិលេខ៤៨ អាជ្ញាធរខេត្តកោះកុងកំពុងពិនិត្យពិចារណារកកញ្ចប់ថវិកាអភិវឌ្ឍន៍ណាមួយជួសជុលឱ្យល្អប្រសើរនៅឆ្នាំ២០២៤តែមិនធនាថាទទួលបានគម្រោងកែលម្អនោះទេ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម