Connect with us

ព័ត៌មានជាតិ

សណ្ឋាគារ​មួយ​នៅក្រុង​បានលុង​មានភ្ញៀវស្នាក់នៅច្រើនខុស​ពី​ធម្មតា​

បានផុស

នៅ

សណ្ឋាគារមួយនៅកណ្តាល​ក្រុង​បានលុងខេត្ត​រតនគិរី មាន​​ភ្ញៀវកក់​ស្នាក់នៅ​ច្រើន​ខុស​ពីធម្មតា​កាលពី​យប់ថ្ងៃ ១៨ វិច្ឆិកា ២០២៣។

បុគ្គលិក​ផ្នែក​ទទួលភ្ញៀវ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា ជាច្រើន​ខែ​មកនេះ​ភ្ញៀវស្នាក់នៅជាធម្មតា​មួយ​យប់បានច្រើន​បំផុត​ ១០ បន្ទប់ ដោយ​ឡែក​កាលពី​យប់ថ្ងៃ ១៨ វិច្ឆិកា ភ្ញៀវមក​ស្នាក់នៅ​បាន​ជាង ៣០ បន្ទប់។

បើតាមបុគ្គលិក​រូបនេះ​ ភ្ញៀវ​កក់​​ស្នាក់នៅ​មាន​ទាំង​​មក​ជា​គ្រួសារ​ ក៏​មកជា​ក្រុម​តាម​ឡាន​ក្រុង​ធំៗ​ផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទប់សណ្ឋាគារ​មាន​តម្លៃ​ចាប់ពី ១៥ ដុល្លារ ទៅ ៣៥ ដុល្លារ។ ​ជាមួយ​កំណើន​ភ្ញៀវស្នាក់នៅ​ច្រើននៅ​ពេល​នេះ​ជាសញ្ញាណ​​វិជ្ជមាន​មួយ​សម្រាប់បុគ្គលិក​រូបនេះ​លើ​ការ​ងើបឡើងវិញ​វិស័យ​ទេសចរណ៍របស់​​ខេត្ត​រតនគិរី ដែលជា​ខេត្ត​គោលដៅ​ទេសចរណ៍​ដ៏ពេញនិយម​នៅ​ភូមិភាគ​ឦសាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម