Connect with us

ព័ត៌មានជាតិ

ក្រសួងវប្បធម៌ បង្ហាញលទ្ធផលសន្និសីទ​អន្តររដ្ឋាភិបាល​លើទី៤ស្តីពីរមណីយដ្ឋានអង្គរ​-សំបូរព្រៃគុក

បានផុស

នៅ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស មានរៀបចំសន្និសីទ​អន្តររដ្ឋាភិបាលលើកទី៤ ស្តីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក (ICC-Angkor) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី Audrey zoulay អគ្គនាយិកាអង្គការយូណេស្កូ លោកស្រី Rima Abdul Malak រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក Komura Masahiro អនុរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសនៃប្រទេសជប៉ុន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ប្រទេសជាសមាជិកនៃគណៈកម្មាធិការ​អាយស៊ីស៊ី-អង្គរ និងបណ្តាប្រទេសជាមិត្ត ផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទនេះរៀបចំឡើង ដើម្បីពិនិត្យលើសមិទ្ធផលអភិវឌ្ឍ និងអភិរក្សរមណីយដ្ឋានអង្គរ-សំបូរ ព្រៃគុករយៈពេល ៣០ឆ្នាំកន្លងមក ក៏ដូចជាការដាក់ចេញនូវសេចក្ដីប្រកាសរួមស្តីពីការបន្តកិច្ចសហប្រតិបត្តិការ១០ឆ្នាំ ទៅមុខ។ ដោយឡែកនៅរសៀលថ្ងៃដដែលលោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធាន​ក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា រួមជាមួយលោក Lazare ELOUNDOU ASSOMO ប្រធានគណៈ​កម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ លោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំ កម្ពុជា លោក Atsushi UENO ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំ​បច្ចេកទេស​បើកចំហរ ដើម្បីពិនិត្យពិភាក្សា និងអនុម័តសេចក្តីប្រកាសរួម​នៃសន្និសីទអន្តររដ្ឋាភិបាល​លើកទី៤នេះ ដោយអង្គសន្និសីទសម្រេច បាននូវលទ្ធផលដូចខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម