ព័ត៌មានជាតិ
ស្ថាបនិកនៃមហោស្រពសិល្បៈបុណ្យភូមិ បង្ហាញបំណងអភិរក្សនូវសម្បត្តិធម្មជាតិ និងសត្វផ្សោតកម្ពុជា
កញ្ញា រិទ្ធី លំអរពេជ្រ ស្ថាបនិកនៃមហោស្រពសិល្បៈ បុណ្យភូមិ និងជាអ្នកដឹកនាំការរៀបចំកម្មវិធីបុណ្យភូមិមានជើងក្នុងខេត្តក្រចេះ បានដឹងនាំយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់ ទៅទស្សនាសត្វផ្សោត មានគោលបំណងក្នុងការផ្សព្វផ្សាយពីវិស័យទេសចរណ៍ដ៏ល្អឯកមានតែមួយគត់ឲ្យបានទូលំទូលាយ ដើម្បីពន្យល់បង្ហាញការថែរក្សាអភិរក្សនូវសម្បត្តិធម្មជាតិមួយនេះ។ ជាមួយគ្នានេះ ក៏បានដាំដើមឈើជាច្រើនដើម នៅក្នុងបរិវេណអន្លង់ផ្សោតកាំពី ដើម្បីចូលរួមថែរក្សាពីការប្រែប្រួលអាកាសធាតុ។

កម្មវិធីបុណ្យភូមិមានជើងនេះ បានយកទីតាំងវត្តរកាកណ្ដាលចាស ដើម្បីមកបើកបង្ហាញ ការសម្ដែងសិល្បៈបែបប្រពៃណី ការទស្សនាផ្សាយចំណេះដឹងផ្នែកសិល្បៈដោយនៅទីនោះ មានផ្ទះសិល្បៈផងដែរ។ លើសពីនេះទៅទៀត គឺជាការបង្ហាញស្មារតីសាមគ្គីភាពរួមគ្នា ដោយមានការមើលល្ខោនស្បែកធំ រាំកម្សាន្ដ និងលេងល្បែងប្រជាប្រិយ។
កម្មវិធីដ៏ធំនេះ ប្រព្រឹត្តទៅបានដោយមានកិច្ចសហការរៀបចំដោយយូនីសេហ្វ និងជំនួយអភិវឌ្ឍន៍ប្រទេសអូស្រ្តាលី ខបត្ថម្ភដោយកម្ពុអ៊ែរ៉ា សហការជាមួយបារមី គាំទ្រដោយកម្មវិធីមូលនិធិរុងរឿង ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការសហការរៀបចំពីយុវជនស្ម័គ្រចិត្ត «ឡេឡេ ផ្សោត» ប្រមាណជាង ១០០នាក់។

សូមជម្រាបថា បុណ្យភូមិមានជើង គឺជាកម្មវិធីមួយដែលកើតចេញពីមហោស្រពសិល្បៈ បុណ្យភូមិ ដែលតែងតែរៀបចំនៅរាជធានីភ្នំពេញ។ រយ:ពេល១០ឆ្នាំ នៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះ គឺតែងតែទទួលបានការគាំទ្រពីប្រជាពលរដ្ឋខ្មែរ ដូច្នេះហើយបុណ្យភូមិមានជើង នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានីនៃព្រះរាជាណាចក្រកម្ពុជា ដោយជំហានដំបូងនេះ បុណ្យភូមិមានជើង បានធ្វើដំណើរមកកាន់ខេត្តក្រចេះ ដែលជាខេត្តដំបូង នៃការរៀបចំកម្មវិធី៕



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១៦ ម៉ោង ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន