ព័ត៌មានជាតិ
សមាគមកាយឫទ្ធិនារីកម្ពុជា និង ស.ស.យ.ក ចុះ MOU ជាមួយក្រសួងបរិស្ថាន និងខេត្តចំនួន ៦ ចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក
កាលពីព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ សមាគមកាយឫទ្ធិនារីកម្ពុជា ស.ស.យ.ក បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងបរិស្ថាន និងខេត្តចំនួន ៦ ទៀត ដើម្បីចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ភូមិខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» នៅក្រុងកំពត។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-28-47-1024x768.jpg)
ពិធីនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតលាវប្រចាំកម្ពុជា តំណាងក្រសួងបរិស្ថានពាក់ព័ន្ធ អភិបាលខេត្តទាំង ៦ មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋវិស័យឯកជន សិស្សានុសិស្ស យ៉ាងច្រើនកុះករ។ ជាមួយនោះ ខេត្តចំនួន ៦ រួមមាន ៖ រដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង តាកែវ។ ហើយសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ភូមិខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» នៅតាមបណ្ដាសាលារៀនទូទាំង ៤៣៨ សាលា ដែលមានគ្រូសរុប ៥៨២៦ នាក់ និងសិស្សានុសិស្សចំនួន ១៣១ ២០៣ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-30-42-1024x768.jpg)
គិតចាប់ពីថ្ងៃទី ១ ខែកញ្ញា ដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ រដ្ឋបាលខេត្តចំនួន ១៣ រួមជាមួយស្ថាប័នជាតិធំៗ រួមមាន ៖ ស្ថាប័នកាកបាទក្រហមកម្ពុជា, សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សរណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ«ថ្ងៃនេះ ភូមិខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» ជាមួយក្រសួងបរិស្ថាន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-31-53-1024x768.jpg)
លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា បើបូករួមជាមួយខេត្តចំនួន ៦ ទៀត ដែលចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានស្ដីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅថ្ងៃនេះមានខេត្តចំនួន ១៣ ក្នុងនោះរួមមាន ៖ ខេត្តកំពង់ឆ្នាំង កណ្ដាល ពោធិ៍សាត់ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ និងតាកែវ។ ដោយឡែកមានស្ថាប័នធំៗ ចំនួន ៥ ហើយ បាននិងគ្រោងចុះអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានផងដែររួមមាន ៖ កាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការស្បៀងអាហារពិភពលោក (UNFAO) ,សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-34-52-1024x768.jpg)
លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ ដែលជានិច្ចកាល បានផ្តល់កិច្ចសហការល្អជាមួយក្រសួងបរិស្ថាន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-35-07-1024x788.jpg)
លោកបណ្ឌិត បានឲ្យដឹងថា នៅកម្ពុជា កត្តារីកចម្រើន នៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គម និងការរស់នៅ បានធ្វើឲ្យការប្រើប្រាស់សម្ភារៈប្លាស្ទិកមានការកើនឡើងក្នុងកម្រិតខ្ពស់។ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជាម្នាក់ប្រើជាមធ្យម ៤ ថង់ ក្នុង ១ ថ្ងៃ គឺប្រមាណជា ៥៥ លានថង់ប្លាស្ទិក ប្រើប្រាស់ក្នុង ១ ថ្ងៃ នៅកម្ពុជា។ ក្រៅពីថង់ប្លាស្ទិក នៅមានសម្ភារៈប្លាស្ទិកប្រើក្នុងសេវាអាហារ និងភេសជ្ជៈ ដូចជា ៖ ចាន ប្រអប់ស្នោ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ ហើយសម្ភារៈប្លាស្ទិកដែលប្រើរួច បានចោលលាយឡំជាមួយសំរាម សំណល់រឹង នៅទីប្រជុំជន និងមានភាពរាយប៉ាយតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-30-04-1024x768.jpg)
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតី នៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ភូមិខ្ញុំមិនប្រើថង់ប្លាស្ទិកទេ យើងរួមកម្លាំងគ្នាការពារបរិស្ថានកម្ពុជា» នឹងនៅចងចាំជានិច្ចចំពោះការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភ័ក្ដិ បងប្អូន ក្រុមគ្រួសារ ពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច ១ ថ្ងៃ និងពង្រីកទៅ ២ ថ្ងៃ ៣ ថ្ងៃ ឬ ៤ ថ្ងៃ ក្នុង ១ សប្តាហ៍ ដើម្បីឲ្យសាលារៀន លំនៅស្ថាន និងភូមិ-ឃុំ គ្មានថង់ប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-29-37-1024x768.jpg)
ទន្ទឹមនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានបន្ថែមថា គិតចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៣ រហូតមកដល់ថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ មានអ្នកចូលរួមផ្ទាល់ប្រមាណ ៣ លាន អង្គ/នាក់។ សម្រាប់ទិន្នន័យការចូលរួមដោយប្រយោលមានចំនួនសរុប ៨,៨៤៨,៣៥៣ អង្គ/នាក់ (មាតាបិតាមនុស្សក្នុងគ្រួសារ) ដូចនេះចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្មើនឹង ៥២% នៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា៕
អត្ថបទ ៖ សឹង រ៉ាត់
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-39-13-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-38-50-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-40-24-1024x768.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2023/11/photo_2023-11-19_14-24-06-1024x463.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?