ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី អបអរសាទរជាមួយប្រជាកសិករ ដែលតម្លៃស្រូវឆ្នាំនេះមានតម្លៃល្អ
សម្តេចមហាបវរធិបធិបតី ហ៊ុន ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្ដីរីករាយ និងអបអរសាទរជាមួយប្រជាកសិករ ដែលឆ្នាំនេះតម្លៃស្រូវមានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន ដែលអាចជួយពួកគាត់អាចរកចំណូលបានសមរម្យ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីប្រកាស ដាក់ឲ្យអនុវត្តកម្មវិធីនយោបាយអាទិភាព ពាក់ព័ន្ធវិស័យកសិកម្ម នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្ដេច សូមអបអរសាទរជាមួយប្រជាកសិករ ដែលតម្លៃស្រូវនាឆ្នាំនេះ មានតម្លៃល្អ បើប្រៀបធៀបនឹងឆ្នាំមុន។ តម្លៃស្រូវឆ្នាំនេះ មានតម្លៃចាប់ពី ១,០០០ ទៅ ១,៣០០រៀល ក្នុងមួយគីឡូក្រាម ខណៈឆ្នាំមុន មានតម្លៃត្រឹមតែ ៨០០ ទៅ ១,០០០រៀលតែប៉ុណ្ណោះ។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះថា «ហើយឆ្នាំនេះផងដែរ ខ្ញុំក៏សូមអបអរសាទរដល់ប្រជាកសិកររបស់យើង ដោយសារស្រូវឆ្នាំនេះតម្លៃល្អ បើប្រៀបធៀបពីឆ្នាំទៅ តាមរបាយការណ៍ដូចមួយគីឡូពី ១,០០០ ទៅ ១,៣០០រៀល បើយើងប្រៀបធៀបពីមុនដូច ៨០០ ទៅ ១,០០០រៀល ហើយគូបផ្សំនឹងការធ្លាក់ចុះ ថយចុះនៃតម្លៃវត្ថុធាតុដើមមួយចំនួន ដូចជាជី ដូចជាថ្នាំកសិកម្មមួយចំនួន»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា តាមរយៈតម្លៃស្រូវនាឆ្នាំនេះមានតម្លៃល្អ ហើយតម្លៃវត្ថុធាតុដើមមួយចំនួន មានការថយចុះតម្លៃផងនោះ នឹងអាចជួយប្រជាកសិករ អាចរកចំណូលបានសមរម្យ៕

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច