Connect with us

ព័ត៌មានជាតិ

ផ្តល់កូនឈើគ្រប់ប្រភេទ ១លានដើម ដល់ពលរដ្ឋខេត្តកំពត

បានផុស

នៅ

កូន​ឈើ​គ្រប់​​ប្រភេទ​ប្រមាណ​ជា ១​ លាន​ដើម ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ផ្តល់​ដល់​ប្រជាពលរដ្ឋ​​ដែល​រស់​នៅ​ក្នុង​ខេត្ត​កំពត ដែល​រួម​មាន​ទាំង​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​​ជាង ១៣ម៉ឺន​នាក់ មក​ពី​សាលា​ចំនួន ៤៣៨ ​សាលា នៅ​ទូទាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​មាន​ប្រសាសន៍​ថា តាម​រយៈ​កូន​ឈឺ​ ១ លាន​ដើម ដែល​ផ្តល់​ជូន​នាពេល​នេះ នឹង​ជួយ​កាត់​បន្ថយ​ដល់​ការ​ប៉ះ​ពាល់​នៃ​សុវត្ថិភាព​​បរិស្ថាន។

​លោកថា ភាព​បៃតង​​ស្រស់​នៃ​​ដើម​ឈើ​នឹង​ស្រូប​យក​ឧស្ម័នកាបូនិច និង​​បញ្ចេញ​មក​វិញ​នូវ​អុកស៊ីហ្សែនដែល​មាន​សារៈសំខាន់​ចំពោះ​ជីវិត​នៅ​លើ​ផែនដី ហើយ​អុកស៊ីហ្សែន​គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​ចំពោះ​សារពាង្គកាយ​មនុស្ស និង​សភាវៈ​ដែល​មាន​ជីវិត​ដើម្បី​ដក​ដង្ហើម ហើយ​ព្រៃ​ឈើ​ស្រូប​យក​បរិមាណ​ដ៏​ច្រើន​នៃ​ឧស្ម័នកាបូនិច​ដែល​បញ្ចេញ​ដោយ​សកម្មភាព​មនុស្ស។

លោក​បន្ត​ទៀត​ថា ការ​ចូលរួម​អនុវត្ត​យុទ្ធនាការ​នៅ​ថ្ងៃ​នេះគឺ​ជា​សក្ខីភាព​នៃ​ការ​គាំទ្រ និង​ការ​ជំរុញ​អនុវត្តកម្មវិធី​នយោបាយ របស់ រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា និង​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់​កាល​ទី១ ដែល​បាន​ចាត់​ទុក​ការ​កែទម្រង់​ ការ​​គ្រប់គ្រង​ធនធាន ធម្មជាតិ និង​បរិស្ថាន ជា​ការ​ងារ​អាទិភាព​មួយ​ក្នុង​ចំណោម​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល។ ​មិន​តែ​ប៉ុណ្ណោះ​ ក៏​បាន​ដាក់​បញ្ចូល​នូវ​ក្រប ខណ្ឌ​ការងារ​របស់​ក្រសួង​បរិស្ថាន​ចំនួន ៥ ដែល​មាន៖ ការ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន, ការ​ពង្រឹង​ការ​គ្រប់​គ្រង​តំបន់​ការពារ​ធម្មជាតិ, ការ​អប់រំ​ផ្សព្វផ្សាយ​បរិស្ថាន និង​ការ​ប្រែប្រួល​អាកាស​ធាតុ, ទំនើប​កម្ម​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ចិរភាព, និង​ការ លើក​កម្ពស់​ការ​ទូត​បៃតង។

លោក អ៊ាង សុផល្លែត ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា ដើម្បី​ឈាន​ទៅ​សម្រេច​ក្រប​ខណ្ឌ​ការ​ងារ​ទាំង ៥​ ខាង​លើ​​ចាំ​បាច់​ណាស់​ដែល​ក្រសួង​បរិស្ថាន​ត្រូវ​ដាក់​ចេញ​នូវ​ការងារ​អាទិភាព​ចំនួន​ ៣​ សំខាន់​ត្រូវ​ជំរុញ​រយៈ​ពេល ១០០​ថ្ងៃ​។ ទី​១ ការ​ប្រយុទ្ធ​​ប្រឆាំង​នឹង​សំរាម សំណល់​រឹង​ទី​ប្រជុំជន ជា​ពិសេស​សំណល់​ប្លាស្ទិក​ ទី២ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ ដែល​​យក​ចិត្ត​ទុក​ជា​សំខាន់ គឺ​ជំរុញ​ការ​បណ្តុះ និង​ដាំ​កូន​ឈើ​សំដៅ​បង្កើន​គម្រប​ព្រៃ​ឲ្យ​ដល់ ៦០% ​នៅ​ឆ្នាំ​២០៥០ និង​ទី​៣ ការ​បង្កើន​ទេសចរណ៍​ធម្មជាតិ និង​លើក​កម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន សំដៅ​ធានា​បាន​នូវ​សហគមន៍​ចិរភាព និង​អព្យាក្រឹត​កាបូន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម