Connect with us

ព័ត៌មានជាតិ

​កម្ពុជាបានចំណូល ៣,៥ ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្ម​

បានផុស

នៅ

គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៣ ការដាំដុះស្រូវ សម្រេចបាន​ជាង​ ៣,៦ លានហិកតា ​និងទទួលបានទិន្នផល ​៦,២ លាន​តោន​ ជាមួយ​នឹងការរំពឹងទុកថា ​នឹងទទួលបានលទ្ធផលបន្ថែម​៦,៣ លានតោននៅខែវិច្ឆិកា និងខែធ្នូខាងមុខនេះ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍របស់ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅក្នុងរយៈពេល ១០ ខែ ការនាំចេញផលិត​ផលកសិកម្ម​នៅបន្តទទួលបានតួលេខខ្ពស់ ៦, ២ លានតោន គិតជាទឹកប្រាក់ ៣,៥ ពាន់លានដុល្លារ ទៅកាន់ទិសដៅ ៧៥ ប្រទេស។

​​ការនាំចេញអង្ករក៏សម្រេចបានជាទឹកប្រាក់​ ៥៥៨ លានដុល្លារ រួមទាំងការនាំចេញទៅឥណ្ឌូនេស៊ី ដែលជាគោលដៅថ្មី​។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំរាជរដ្ឋាភិបាលនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ ​បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវកម្មវិធីនយោបាយអាទិភាពទី ៥ និងទី ៦ ការលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

កម្មវិធីនេះ គឺជាការជំរុញអភិវឌ្ឍវិស័យកសិកម្ម​ឱ្យក្លាយទៅជាកម្លាំងចលករ ធានាសន្តិសុខស្បៀង លើកស្ទួយសេដ្ឋកិច្ចគ្រួសារកសិករ និងចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤២ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៣ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៤ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៥ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម