Connect with us

ព័ត៌មានជាតិ

ទូកចំនួន៣៩ របស់ខេត្តកំពង់ចាម នឹងចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅភ្នំពេញ

បានផុស

នៅ

នៅឆ្នាំនេះ ទូកស្ថិតក្នុងខេត្តកំពង់ចាម ដែលត្រូវចូលរួមក្នុងការប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាទន្លេចតុមុខ រាជធានីភ្នំពេញ មានចំនួន៣៩ទូក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តកំពង់ចាម បានប្រាប់ «កម្ពុជាថ្មី» ឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣នេះ ទូក «ង» ទូកមួង និងទូកខ្នាតអន្តរជាតិ ដែលត្រៀមទៅចូលរួមការអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក  បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាចុងសប្តាហ៍នេះ មានទូកចំនួនសរុប៣៩ទូក។ ក្នុងនោះ ទូកខ្នាតអន្តរជាតិចំនួន១៤ទូក ទូកអុំបុរសចំនួន២៣ទូក និងទូកចែវចំនួន២ទូក ដែលមានកីឡាករសរុបចំនួន២៥៩៩នាក់។

លោក ស្រី សុភ័ក្រ្ត បានបញ្ជាក់ថា ទូក ដែលត្រូវអុំប្រណាំងក្នុងព្រះរាជពិធីបុណ្យអុំទូក នៅរាជធានីភ្នំពេញនេះ គឺមានជួយឧបត្ថម្ភជាស្បៀងអាហារ និងថវិកាពីរដ្ឋបាលខេត្តកំពង់ចាមមួយចំនួន និងមួយចំនួនទៀតគឺមានការគាំទ្រឧបត្ថម្ភពីសប្បុរសជន រួមទាំងព្រះចៅអធិការតាមបណ្តាវត្តរៀងៗខ្លួន។ លោក បន្តថា ចំពោះកន្លែងស្នាក់នៅសម្រាប់ចំណុះទូក រួមនឹងគណៈកម្មាធិការតាមទូកដែលចូលរួម ក៏ត្រូវបានរៀបចំជាបណ្តើរៗហើយនៅឯខណ្ឌជ្រោយចង្វារ  រាជធានីភ្នំពេញ៕

អត្ថបទ និងរូបភាព៖ ឡេក ចាន់ពេជ្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៤ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៥ ម៉ោង មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១៦ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៨ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម