ព័ត៌មានជាតិ
រដ្ឋាភិបាលត្រៀមរៀបចំសហគមន៍កសិកម្មទំនើបនូវដំណាំយុទ្ធសាស្ត្រ ៤ ប្រភេទ
រាជរដ្ឋាភិបាលកម្ពុជាជំរុញបង្កើតសហគមន៍កកសិកម្មទំនើប ដើម្បីផ្ដល់ប្រយោជនដល់ប្រជាកសិករឱ្យទទួលបានការគាំទ្រផ្នែកបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយផលិតកម្មទំនើប និងការទទួលបានឥណទានការប្រាក់ទាបក្នុងការកាត់បន្ថយថ្លៃដើមផលិតកម្មអាចប្រកួតប្រជែកជាមួយប្រទេសជិតខាង។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីនយោបាយអាទិភាពទី ៥ និងទី ៦ របស់រាជរដ្ឋាភិបាល ស្ដីពីការលើកស្ទួយផលិតផលកសិកម្មថា នៅដំណាក់កាលដំបូង ក្រសួងកសិកម្មត្រៀមរៀបចំសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំយុទ្ធសាស្ត្រចំនួន ៤ រួមមាន បន្លែ ស្រូវ ស្វាយចន្ទី និងម្រេច។
លោក ឌិត ទីណា អះអាងថា សហគមកសិកម្មបច្ចុប្បន្នជួបបញ្ហាប្រឈម ដូចជាកង្វះដើមទុន ការដឹកនាំ ឥណទានការប្រាក់ទាប ចង្វាក់ផលិតកម្មថ្លៃដើមខ្ពស់ជាដើម។
រាជរដ្ឋាភិបាលនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៣ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី ៥ និងទី ៦ ការលើកស្ទួយផលិតផលកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលតាមរយៈកម្មវិធីហិរញ្ញប្បទាន ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ សង្កាត់ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕




-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ