Connect with us

ព័ត៌មានជាតិ

លោក ឌិត ទីណា៖ ការបង្កើតសហគមន៍កសិកម្មទំនើបរួមចំណែកផ្ដល់ផលប្រយោជន៍ដល់កសិករ

បានផុស

នៅ

លោក ឌិត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទបាន​គូស​បញ្ជាក់​ថា ការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​នៅ​តាម​បណ្ដា​សហគមន៍​​រាជធានី-ខេត្ត បាន​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​​ការ​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាកសិករ​នៅ​ក្នុង​សហគមន៍។ លោក​បាន​លើក​ឡើង​បែប​នេះក្នុង ​​“កម្មវិធី​គោល​នយោបាយ​អាទិភាព​ទី៥ និង​ទី៦​ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា” នា​ព្រឹក​ថ្ងៃទី​២០ ខែ​វិច្ឆិកា ឆ្នាំ​២០២៣​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឌិត ទីណា មាន​ប្រសាសន៍​ថា​ ដោយ​ពិនិត្យ​ឃើញ​ថា​សហគមន៍​កសិកម្ម​នា​ពេល​បច្ចុប្បន្ន​​ប្រឈម​នឹង​បញ្ហា​​ជា​ច្រើន តាំង​ពី​បញ្ហា​កង្វះ​ដើម​ទុន​ ការ​ដឹក​នាំ កង្វះ​ឥណទាន​ក្នុង​ការ​ប្រាក់​ទាប​ ចង្វាក់​ផលិត​កម្ម​ និង​ការ​ផលិត​មាន​ថ្លៃ​ដើម​ខ្ពស់​ និង​បញ្ហា​ទី​ផ្សារ ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ទស្សនៈ​ទាន​ជំរុញ​ឲ្យ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​ដែល​មាន​កម្រិត​សមាហរណកម្ម​ខ្ពស់ ប្រមូល​ផ្តុំ​ប្រជាកសិករ​ ក្រោម​យន្តការ​ផលិត​កម្ម​កសិកម្ម​តែ​មួយ សំដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សេដ្ឋកិច្ច​មាត្រដ្ឋាន។

លើស​ពី​នេះ​ទៀត ការ​បង្កើត​សហគមន៍​កសិកម្ម​ទំនើប​នេះ គឺ​បាន​រួម​ចំណែក​និង​ផ្ដល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាកសិករ​ ដោយ​ក្នុង​នោះ​កសិករ​ទទួល​បាន​ដូច​ជា ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ហេដ្ឋារចនាសម្ពន្ធ​ និង​មធ្យោបាយ​ផលិត​កម្ម ទំនើប ការ​ពិភាក្សា​យោបល់ និង​ការ​គ្រប់គ្រង​មុខ​ជំនាញ​ ទទួល​បាន​​ឥណទាន​ការប្រាក់​ទាប​សំដៅ​ធ្វើ​យ៉ាង​ណា​ជួយ​កាត់​បន្ថយ​ថ្លៃ​ដើម​ផលិត​កម្ម​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​អាច​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​ដទៃ​ទៀត​បាន​។

ជាក់ស្ដែង ចាប់​តាំង​ពី​ឆ្នាំ​២០០៣ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ កម្ពុជា​មាន​សហគមន៍​កសិកម្ម​ប្រមាណ​ជា ១២៥១ ក្នុង​នោះ​មាន​សមាជិក​សរុប​ ១៧​ម៉ឺន​នាក់​។ ប៉ុន្តែ​ ចំណោម​សហគមន៍​សរុប​ទាំងអស់ សហគមន៍​កសិកម្ម​រឹងមាំ​គឺ​មាន​​តែ​ ២១៧​សហគមន៍​ប៉ុណ្ណោះ​។ ហើយ​សហគមន៍​ទាំង​អស់​មាន​ដើម​​ទុន​សរុប​ ២៦លាន​ដុល្លារ បើ​គិត​ជា​មធ្យម​ភាគ គឺ​មាន​តែ​ ២ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សហគមន៍​។

បន្ថែម​ពី​នេះ​ លោក ឌិត ទីណា បាន​អះអាង​ដែរ​ថា នៅ​ក្នុង​ដំណាក់​កាល​ដំបូង​ ​នៃ​​​កម្មវិធី​គោល​នយោបាយ​អាទិភាព​ទី៥ និង​ទី៦​ របស់​រាជរដ្ឋាភិបាល នីតិកាលទី៧ នៃ​រដ្ឋសភា ក្រសួង​កសិកម្ម​ រុក្ខ​ប្រមាញ់ និង​នេសាទ ក៏​បាន​ត្រៀម​រៀប​ចំ​សហគមន៍​កសិកម្ម​ទំនើប​ សម្រាប់​ដំណាំ​យុទ្ធសាស្ត្រ​ចំនួន ៤​ ដែល​រួម​មាន ​បន្លែ​ ស្រូវ ស្វាយចន្ទី និង​ម្រេច ផង​ដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ ផ្សព្វផ្សាយ​ស្តីពី “ការ​បង្ការនិងទប់ស្កាត់ការ​ប្រើប្រាស់ពលកម្មកុមារ​តាម​សហគ្រាស គ្រឹះស្ថាន​ផលិត​ឥដ្ឋក្បឿង,កសិឧស្សាហកម្ម”

នយោបាយ២ ម៉ោង មុន

អ្នក​ឃ្លាំ​មើល ៖ រដ្ឋាភិបាល​ប្រឹងប្រែង​ជួយ​ជនរងគ្រោះ​ក្នុង​ករណី​រញ្ជួយ​ដី​នៅ​ថៃ និង​អំពាវនាវ​​សាច់ញាតិ​ទាក់ទង​ទៅ​មន្រ្តីស្ថាន​ទូត​

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គនាយកដ្ឋាន​ពន្ធនាគារ ជំរុញ​ឱ្យ​ប្រធាន​ពន្ធនាគារ​ថ្មី​​​កែប្រែ​​ទណ្ឌិតក្នុងពន្ធនាគារ ​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរាជធានីឱ្យកងកម្លាំង និងអាជ្ញាធរយកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាពថ្ងៃបុណ្យចូលឆ្នាំថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងព័ត៌មាន ៖ នៅកម្ពុជា មាន​ផ្ទាំង​អាហ្វីស​ប៉ាណូ ជាង១៤ម៉ឺន ដើម្បី​ផ្សព្វផ្សាយ​ពាណិជ្ជកម្មគ្រប់ប្រភេទ

លោក ជួន ណារិន្ទ
សន្តិសុខសង្គម១៤ ម៉ោង មុន

លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយក​ដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍៨ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ត្រាំ ឲ្យ EU ចាយ​លុយ​៣៥០​ពាន់​លាន​ដុល្លារ​ទិញ​ថាមពល​ពី​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ពន្ធ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ម៉ាក្រុង ទាមទារឲ្យប្រើធម៌ក្តៅលើរុស្ស៊ី បើពូទីន មិនព្រមឈប់បាញ់នៅអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម